Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​ការ​តវ៉ា​ឲ្យនាយករដ្ឋមន្ត្រីថៃ​ចុះចេញរឿងគ្រប់គ្រងកូវីដ

បានផុស

នៅ

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​​យុវជន​រាប់​រយ​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​ទី​ក្រុង​បាំងកក​ដើម្បី​ទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ចាន់​អ៊ូចា ចុះ​ចេញ​តំណែង និង​ឲ្យ​​រដ្ឋាភិបាល​ត​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​គ្រប់​គ្រង​ជំងឺ​ឆ្លង​កូវីដ-១៩​មិន​បានល្អ។

អ្នក​តវ៉ា​បាន​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​ប៉ូលិស​​ដែល​បាន​ប្រើ​ឡាន​ទឹកបាញ់​​បំបែក​ បាញ់​គ្រាប់​ជ័រ និង​ឧស្ម័ន​ទឹក​ភ្នែក។ ប៉ូលិស​ក៏​បាន​ដាក់​រនាំង​ការពារ​​នៅ​​ជុំ​វិញ​ទីតាំង​ Ratchadamoneon​ Nok Avenue​ ដើម្បី​រារាំង​មិន​ឲ្យ​ហ្វូង​មនុស្ស​ដើរ​ក្បួន​ឆ្ពោះ​ទៅ​កាន់​វិមាន​រដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស មនុស្ស​មួយ​ចំនួន​បាន​របូស ហើយ​តំបន់​មួយ​នៅ​ជិត​វត្ត​ Wat Ratchanadda ក្បែរ​ទី​លាន​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​រៀប​ចំ​ឡើង​ឲ្យ​​អ្នក​ស្ម័គ្រ​ផ្នែក​សុខាភិបាល​​ជួយព្យាបាល​​អ្នកតវ៉ា​ដែល​របួស។

លោក Panusaya​ Sithijirawattanakul មេ​ដឹក​នាំ​តវ៉ា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ បន្ទាប់​ពី​កម្លាំង​ប៉ូលិស​បង្ក្រាប​ថា «រដ្ឋាភោបាល​ឃាតក»។

ហ្វូង​មនុស្ស​បាន​នាំ​គ្នា​​ដើរ​​ទៅ​ដល់​ទីតាំង​ Nang Loeng ដែល​ពួកគេ​បាន​បង្ហាញ​ក្រណាត់​លក្ខណៈ​រុំ​សាក​សព និង​បាន​ដុតរូប​ថត​លោក​នាយក​រដ្ឋ​មន្ត្រី។ វេលា​ម៉ោង​៦:៣០​នាទី​ល្ងា​ច​ ចលនា​យុវជន​បាន​ប្រកាស​បញ្ចប់​ការ​ជួប​ជុំ។

អ្នក​​តវ៉ា​​ឈ្មោះ Kanyaporn Veeratat អាយុ​៣៤​ឆ្នាំ​បាន​និយាយ​ថា ៖«រដ្ឋាភិបាលខ្សោយ​ក្នុង​ការ​គ្រប់​គ្រង​ស្ថានភាព ហើយ​​បើ​យើង​មិន​ធ្វើ​អ្វី​ខ្លះ​ទេ នឹង​មិន​មាន​ការ​ប្រែ​ប្រួល​ឡើយ»។

ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​នេះ​បាន​ធ្វើ​ឡើង​បំពាន​ទៅ​លើ​​បំរាមរបស់​រដ្ឋាភិបាល​ដែល​​មិន​ឲ្យ​មនុស្សច្រើន​ជាង​៥​នាក់​ជួប​ជុំ​គ្នា​នៅបាំង​កក​ដើម្បី​ទប់​ស្កាត់​កូវីដ-១៩។

បំរាម​ត្រូវ​បាន​ដាក់​នៅ​ខេត្ត​ចំនួន​១០ រាប់​ទាំង​ក្រុង​បាំងកក ហើយ​ឥឡូវ​នេះ​ត្រូវ​ពន្យា​ពេល​ទៅ​ដល់​ថ្ងៃ​ទី២ ខែ​សីហា ខណៈ​ខេត្ត​ផ្សេង​ៗ​ទៀត​គ្រោង​នឹង​ដាក់​បំរាម​ដូច​​គ្នា​ចាប់​ពី​ថ្ងៃ​អង្គារ៍​ស្អែក។

រហូត​ដល់​ពេល​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​កូវីដ-១៩​សរុប​ជាង​ ៤០៣ ០០០​នាក់ និង​ស្លាប់​​៣៣៤១​នាក់។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ មាន​ករណី​ឆ្លង​ថ្មី​ជាប់​កំណត់​ត្រា​ជាង​១​១០០០​នាក់ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍ ករណី​ស្លាប់​ថ្មី​ច្រើន​បំផុត​ដល់​ទៅ​១៤១​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ france24

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម