Connect with us

ព័ត៌មានអន្ដរជាតិ

ទីប្រឹក្សាកំពូលរបស់លោកស្រី ស៊ូជី ដែលជាប់ពន្ធនាគារស្លាប់ដោយកូវីដ

បានផុស

នៅ

អ្នក​នយោបាយ​លោក Nyan Win ដែល​ជា​ទី​ប្រឹក្សា​កំពូល​របស់​មេ​ដឹក​នាំ​បណ្តេញ​ចេញ​លោក​ស្រី អ៊ុងសាន ស៊ូជី បាន​ស្លាប់​​ដោយកូវីដ-១៩ ទាំង​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណបក្ស​របស់​លោក។

លោក Win ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ​ជា​មួយ​នឹង​ឥស្សរជន​នយោបាយ​សំខាន់​​​ផ្សេង​ៗ​ទៀត បន្ទាប់​ពី​រដ្ឋប្រហារ​ទី​១កុម្ភៈ ដែល​បាន​បណ្តាល​ឲ្យ​ប្រទេសនេះ​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ​យ៉ាង​អាក្រក់។

លោក Nyan Wi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ប្រកាស​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជា​ធិបតេយ្យ​បាន​ឲ្យ​ដឹង​ថា អ្នក​នយោបាយ​អាយុ​៧៨​ឆ្នាំ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ៍​នៅ​ក្នុង​មន្ទីរ​ពេទ្យជា​កន្លែង​ដែល​លោក​ទើប​បញ្ជូន​ចេញ​ពី​ពន្ធនាគារ Insein ក្នុង​ទី​ក្រុងយ៉ាំងហ្គោន​កាល​ពី​សប្តាហ៍​មុន។

គណបក្ស​បាន​និយាយ​ថា ៖«យើង​សន្យា​បន្ត​ប្រយុទ្ធ​នឹង​ការងារ​ដែល​មិន​ទាន់​ចប់របស់​យើង​ដើម្បី​បញ្ចប់អំណាច​​ផ្តាច់​ការ​នៅ​ក្នុង​ប្រទេស និង​បង្កើត​សហភាព​ប្រជា​ធិបតេយ្យ​សហព័​ន្ធ»។

គណបក្ស​បាន​ចូល​រួម​រំលែក​ទុក្ខ​ក្រៀម​ក្រំ​ដល់​ក្រុម​គ្រួសារ សាច់​ញាតិ និង​មិត្តភក្តិ​ដែល​បាត់​បង់​​លោក Win។ លោក​ជា​មេធាវី និង​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ស្រី អ៊ុងសាន ស៊ូជី ដែល​ត្រូវ​បាន​យោធាផ្តួល​រំលំ​​ដោយ​រដ្ឋ​ប្រហារ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។

ប្រទេស​មីយ៉ាន់ម៉ា​​ប្រឈម​នឹង​វិបត្តិ​កូវីដ-១៩​កំពុងកើន​ឡើង​យ៉ាង​អាក្រក់​​ដែល​ធ្វើ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ចាត់​ទុក​ស្ថាន​ភាព​ឆ្លង​កូវីដ-១៩​នៅ​មីយ៉ាន់ម៉ា​ថា​ជា ការ​​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

យោង​តាម​ស្ថិតិ​ផ្លូវ​ការ មីយ៉ាន់ម៉ា​មាន​ករណី​ឆ្លង​កូវីដ-១៩​សរុប​រហូត​ដល់​ពេល​នេះ​២៣០ ០០០​នាក់ និងស្លាប់​ជាង​៥០០០​នាក់ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​កើត​មាន​ឡើង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម