Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ឲ្យ​អាជ្ញាធរ​ទាំង​៧១​ខេត្តត្រៀម​ខ្លួន​ ​កូវីដ​ផ្ទុះ​ជិត​ដល់កម្រិត​សមត្ថភាព​មន្ទីរពេទ្យ

បានផុស

នៅ

មជ្ឈមណ្ឌល​គ្រប់​គ្រង​ស្ថានភាព​កូវីដ-១៩​ថៃ​(CCSA)បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ទាំង​​៧១​ខេត្ត​​​ខាង​ក្រៅ​ទី​កក្រុង​បាំងកក​ត្រូវ​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​កូវីដ-១៩​ទាំង​កន្លែង​ព្យាបាល និង​កន្លែង​ធ្វើ​ចត្តាឡីស័ក ខណៈ​ករណី​ឆ្លង​ទូទាំង​ប្រទេស​ជិត​ឈាន​ដល់​ពេញ​កម្រិត​សមត្ថភាព​របស់​មន្ទីរ​ពេទ្យ។

លោក​ស្រីវេជ្ជបញ្ឌិត​ Apisamai Srirangson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ CCSA លោក​ស្រីវេជ្ជបញ្ឌិត​ Apisamai Srirangson បាន​និយាយ​នៅ​វិមាន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ចន្ទ​ថា ករណី​ឆ្លង​កូវីដ-១៩​ថ្មី​មាន​ចំនួន ៥៩៤៨​នាក់​​រក​ឃើញ​នៅ​ទី​ក្រុង​បាំងកក និង ៨៣៧៣​នាក់​រក​ឃើញ​នៅ​ក្នុង​ខេត្ត​៧១​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ។

លោក​ស្រី​វេជ្ជបណ្ឌិត​ប្រាប់​ថា ករណីឆ្លង​ថ្មី​ដែល​មាន​៥៩%​គឺ​ទូទាំង​ប្រទេសជា​លើក​ដំបូង​ដែល​ចំនួន​ឆ្លង​ច្រើន​ជាង​​ចំនួន​ឆ្លង​​នៅ​ទី​ក្រុង​បាំងកក​ដែល​មាន​៤១​%។

លោក​ស្រី​វេជ្ជបណ្ឌិត Apisamai បន្ត​ថា ៖«ចំណុច​នេះ​បាន​កើត​ឡើង​នៅ​ពេល​ករណី​កូវីដ-១៩​ចេញ​ពី​ទី​ក្រុង​បាំងកក​រាល​ដាល​ទៅ​ខេត្ត​នានា»។

ករណី​ឆ្លង​រាល​ដាល​ថ្មី​ភាគ​ខាង​ជើង ទិសឥសាន្ត និង​ភាគ​ខាង​ត្បូង​ដែលទើប​វិល​ត្រឡប់​ពី​តំបន់​ក្រហម​ខ្លាំង​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​កូវីដ-១៩​ធ្ងន់​ធ្ងរ។

លោក​ស្រី​វេជ្ជបណ្ឌិត Apisamai បាន​ឲ្យ​ដឹង​ថា ៖«ខេត្ត​ទាំង​នោះ​ត្រូវ​តែ​ត្រៀម​ខ្លួនជា​មុន ពី​ព្រោះ​ធនធាន​របស់​ពួក​គេ​ជិត​ឈាន​ដល់​ពេញ​សមត្ថភាព​ហើយ។ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ៧០%​នៃ​គ្រែ​​​ក្នុង​មន្ទីរ​ពេទ្យពេញ​ដោយ​អ្នកជំងឺ ស្រប​ពេល​ករណី​ឆ្លង​កូវីង និង​ស្លាប់កំពុង​កើន​ឡើង។​ មន្ទីរ​ពេទ្យ​តាម​ស្រុកប្រហែល​ជា​មិន​អាច​ដោះ​ស្រាយ​ករណី​ឆ្លង​ទាំង​អស់​បាន​ទេ ហើយ​ពួក​គេប្រហែល​ជា​ត្រូវ​កាផ្ទះ អគារ ឬ​មណ្ឌលក្នុង​សហ​គមន៍​ដើម្បី​ប្រើ​ប្រាស់»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម