ថៃ​យក​ព្រលាន​យន្ត​ហោះ​មួយ​ទៀត​នៅ​បាំងកក​ធ្វើ​មន្ទីរពេទ្យកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ថៃ​យក​ព្រលាន​យន្ត​ហោះ​មួយ​ទៀត​នៅ​បាំងកក​ធ្វើ​មន្ទីរពេទ្យកូវីដ

បានផុស

នៅ

នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​កក្កដា ម្សិល​មិញ​នេះ អ្នក​ស្ម័គ្រ​ចិត្ត​ថៃ​បាន​​រៀប​ចំឃ្លាំង​ព្រលាន​យន្តហោះ Don Muang ក្នុងទី​ក្រុង​បាំងង​ធ្វើ​ជា​មន្ទីរ​ពេទ្យ​សម្រាប់​ព្យាបាល​អ្ន​ក​ជំងឺ​កូវីដ-១៩កម្រិត​ស្រាល​ដែល​អាច​ដាក់​គ្រែ​បាន​ចំនួន១៨០០ ដោយ​សារ​ករណី​ឆ្លង​រាត​ត្បាត​កាន់​តែ​ខ្លាំង​ឡើង​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​អាស៊ាន​មួយ​នេះ​មាន​ករណី​ឆ្លង​កូវីដ​​មួយ​ថ្ងៃ​ជាប់​កំណត់​ត្រា​ទៀត​ហើយ​ពោល​គឺ ១៦ ៥៣៣​នាក់ និង​ស្លាប់​១៣៣​នាក់​កាល​ពី​ថ្ងៃ​ពុធ ដែល​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​ឡើង​ដល់ ៥៤៣ ៣៦១​នាក់ និង​ស្លាប់ ៤ ៣៩៧​នាក់។

លោក Rienthong Nanna នាយក​មន្ទីរ​ពេទ្យ Mongkutwattana បាន​និយាយ​ថា ៖«នេះ​ជា​មន្ទីរ​ពេទ្យ​កម្រិត១+​ដែល​អាច​ទទួល​អ្នក​កូវីដ-១៩​កម្រិត​ស្រាល​មួយ​ចំនួន​ធំ។ ប៉ុន្តែ​ប្រសិន​បើ អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​​ នឹង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ Pitak Rachan Field»។

លោក Rienthong មាន​ប្រសាសន៍​ថា មន្ទីរ​ពេទ្យ​នេះ​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ​ទេ និង​ត្រូវ​ការ​រៀប​ចំ​បន្ថែម​ទៀត។ ចំនួន​ឆ្លង​កូវីដ​នឹង​បន្ត​កើន​ឡើង និងមន្ទីរ​ពេទ្យ​នឹង​កាន់​តែ​ត្រូវ​ការ​ច្រើន​បន្ថែម​ទៀត។

លោក Rienthong និង​អ្នក​ស្ម័គ្រ​ចិត្ត​ក៏​បាន​រៀបចំ​ពិធី​តូច​មួយ​ដើម្បី​អបអរក្នុង​ឱកាស​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ Maha Vajiralongkorn លើក​ទី​៦៩​នៅ​មន្ទីរ​ពេទ្យ​ឈ្មោះ Tai Rom Prabaramee។

ការ​រាល​ដាល​ឆ្លង​ដ៏​អាក្រក់​ទូទាំង​ប្រទេស ជា​ពិសេស​នៅ​ទី​ក្រុង​បាន​កំពុង​ដាក់​សម្ពាធ​ដ៏​ធ្ងន់​ធ្ងរ​លើ​ប្រព័ន្ធ​សុខាភិបាល ហើយ​រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ជុំ​វិញ​កម្មវិធី​ចាក់​វ៉ាក់សាំង​យឹត​យាវ។

ប្រទេស​ថៃ​​ដាក់គោល​ដៅ​​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​ឲ្យ​បាន​៥០​លាន​នាក់នៅ​បំណាច់​ឆ្នាំ​នេះ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ទើប​បាន​៥.៦​%​នៃ​ប្រជា​ជន​របស់​ខ្លួន​ជាង​៦៦​លាន​នាក់​បាន​​ចាក់​បាន​២​ដូស និង​​១៩.២​%​ហោច​ណាស់​ចាក់​បាន​១​ដូស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services