Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាផ្ទុះជំងឺ គ្រុនអាថ៌កំបាំង សម្លាប់ភាគច្រើនជាកុមារ

បានផុស

នៅ

អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដែលក្មេងៗនៅតាមបណ្តាស្រុកមួយចំនួនក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា បានភ្ញាក់ពីដេកដោយមានគ្រុនក្តៅខ្លាំងនិងបែកញើសជោកខ្លួន។

ពួកគេភាគច្រើន បានត្អូញត្អែរថាឈឺសន្លាក់ ឈឺក្បាល ខះជាតិទឹកនិងចង្អោរ។ ក្នុងករណីខ្លះ ពួកគេមានលេចចេញកន្ទួល ពេញជើងនិងដៃ។

យ៉ាងហោចណាស់មនុស្ស៥០នាក់ ដែលភាគច្រើនជាកុមារ បានស្លាប់ដោយសារគ្រុនក្តៅ ហើ​យមនុស្សរាប់រយនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកចំនួន ៦ នៅភាគខាងកើតនៃរដ្ឋ។ យ៉ាងណាក្តី គ្មានអ្នកស្លាប់ណាម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ-១៩ ទេ។

នៅគ្រាដែលប្រទេសឥណ្ឌាហាក់ដូចជាកំពុងងើបចេញបន្តិចម្តង ៗ ពីរលកទី ២ នៃវិបត្តិកូវីដ, ការស្លាប់នៅរដ្ឋ Uttar Pradesh នេះ បានបង្កឲ្យមានភាពភ័យស្លន់ស្លោរអំពី “ជំងឺគ្រុនអាថ៌កំបាំង” ដែលកំពុងវាយប្រហារពាសពេញទីជនបទនៃរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ឥណ្ឌាមួយនេះ។

វេជ្ជបណ្ឌិត Neeta Kulshrestha មន្រ្តីជាន់ខ្ពស់បំផុតនៃស្រុក Firozabad បាននិយាយថា “អ្នកជំងឺជាពិសេសកុមារ កំពុងស្លាប់យ៉ាងឆាប់រហ័ស”។

ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យនៅក្នុងស្រុកមួយចំនួនដែលរងផលប៉ះពាល់ដូចជា Agra, Mathura, Mainpuri, Etah, Kasganj និង Firozabad ជឿថា ជំងឺគ្រុនឈាម ដែលជាមេរោគឆ្លងដោយមូស អាចជាមូលហេតុចម្បងនៃការស្លាប់ទាំងនោះ។

ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់អះអាងណាមួយអំពីជំងឺនេះទេ ហើយវានៅតែត្រូវបានគេចាត់ទុកថាជាជំងឺ គ្រុនអាថ៌កំបាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កុមាររាប់លាននាក់ទូទាំងពិភពលោក ត្រូវរងទុក្ខដោយសារតែកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម