Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្ត​រាប់​រយ​គ្រឿង​ក្លាយ​ជា​រាន​ដាំ​បន្លែ​នៅ​ថៃ​ ព្រោះ​អ្នករត់ឈ្នួលទុកចោល

បានផុស

នៅ

ពិត​ជា​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ដែល រថយន្ត​រាប់​រយ​គ្រឿង​ត្រូវ​បាន​យក​ធ្វើ​ជា​កន្លែង​ដាំ​បន្លែ​នៅ​ក្នុង​ទី​ក្រុង​បាំង​កក ប្រទេស​ថៃ​ បន្ទាប់​អ្នកប្រកប​មុខ​រប​​រថយន្តឈ្នួល​បាន​បោះ​បង់​ចោល ហើយ​បំណុល​កើន​ឡើង​។

នៅ​លើ​ដំបូល​រថយន្ត​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ការ​ដាំ​បន្លែ​​​ផ្សេង​ៗ​ដូច​ជា ខ្ទឹម ត្រប ម្ទេស និង​ជី​​​នានា​​ដោយ​ការ​ដាក់​រាន ឬ​ទ្រើង​​នៅ​ពី​លើ​ហើយ​ដាក់​ដី​ដើម្បី​ដាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្ត​ប្រហែល​ជា​២០០​គ្រឿង​​ត្រូវ​បាន​ចត​ចោល​នៅ​ចំណតក្រុម​ហ៊ុន Ratchapruek Taxi Cooperative នៅ​ផ្លូវ Bang Waek ប្រហែល​​​មួយ​ឆ្នាំ​ហើយ​ បន្ទាប់​ពី​​ម្ចាស់​មិន​អាច​ប្រកបមុខ​របរ​​បាន​ចាប់​តាំង​ពី​​វិបត្តិ​កូវីដ-១៩​ផ្ទុះ​ឡើង។

បុរស​ឈ្មោះ Thapakorn Asawalertkul អាយុ​៥៤​ឆ្នាំ​បាន​និយាយ​ថា ៖«បុគ្គលិក​របស់​ខ្ញុំ​ស្ត្រេស​ខ្លាំង។ យើង​ទាំង​អស់​គ្នា​ធុញ​ថប់​នៅ​ការិយាល័យ​ ដូច្នេះ​យើង​មាន​គំនិត​ដាំ​បន្លែ​​​​ផ្សេង​ៗ​ដែល​អាច​ញាំបាន»។

បន្ទាប់​ពី​ដើរ​ចុះ​ឡើង ហើយ​ឃើញ​រថយន្ត​ទុក​ចោល​រាប់​រយ​គ្រឿង​ក៏​កើត​គំនិត​ដាំ​នៅ​លើ​រថយន្ត។ លោក Thapakorn ជាទី​ប្រឹក្សា​នៅ​ក្រុម​ហ៊ុន​ Ratchapruek និង Baworn ដែល​មានរថយន្ត​ប្រហែល​ជា​៨០០០​គ្រឿង។

អាជីវកម្ម​បាន​ជួយ​​អ្នក​រក​ស៊ី​​រថយន្ត​​ឈ្នួលទទួល​​បាន​ប្រាក់​ចំណូល​​ល្អ​គួរ​សម​។ ចុង​ក្រោយ ពួក​គេ​​ត្រូវបង់​ប្រាក់​រំលស់​មុន​ត្រឹម​តែ​៩១​ដុល្លារ​​​ប៉ុណ្ណោះ​ដើម្បី​​​ទទួល​បាន​រថយន្ត​មួយ​គ្រឿង​​​​យក​ទៅ​រត់។ ទោះ​បី​ជា​យ៉ាង​ណា ចាប់​តាំង​កូវីដ-១៩​បាន​រាត​ត្បាត​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​មុន​មក អ្នក​បើក​រថយន្តឈ្នួល​បានជួប​បញ្ហា​ប្រាក់​ចំណូល​។ ពួក​គេ​រក​ប្រាក់​ចំណូល​មិន​បាន​ដោយ​សារ​ខ្វះ​អ្នក​ជិះ ហើយ​បំណុល​ក៏​កើន​ឡើង។

ទី​បំផុត ពួក​គេ​​មិន​អាច​សងបំណុល​បាន ដូច្នេះ​ពួក​គេ​​សម្រេច​យក​​​រថយន្តមក​ទុក​​ចោល និង​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញតាម​ខេត្ត​នានា។

លោក Thapakorn បានឲ្យ​ដឹង​ថា ៖«ពួក​គេបន្សល់​​នូវ​បន្ទុក​ដល់​ពួក​យើង ពី​ព្រោះ​ពួក​គេ​មិន​បាន​បង់​ប្រាក់​មុន​ច្រើន​»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម