Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ទាំង​ពីរ​សម្រេចស្តារ​បណ្តាញទំនាក់ទំនង​ទាន់​ហេតុការណ៍​​ឡើង​វិញថ្ងៃនេះ

បានផុស

នៅ

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​ថា បណ្តាញ​ទំនាក់​ទំនង​ទាន់​ហេតុ​ការណ៍​រវាង​ប្រទេស​កូរ៉េខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​វេលា​ម៉ោង​៩​ព្រឹក នា​ថ្ងៃ​ចន្ទ​​នេះ។

ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នេះ​កើត​ឡើង បន្ទាប់​ពី​​​កាល​ពី​សប្តាហ៍​មុន​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន បាន​ប្តេជ្ញា​ស្តារ​ទំនាក់​ទំនង​ឡើង​វិញ​​នៅ​ក្នុង​សន្ទរកថា​​មួយ។ លោក គីម បាន​និយាយ​ថា ៖«កូរ៉េ​ខាង​ជើងគ្មាន​ហេតុ​អ្វី​ដែល​បង្ក​បញ្ហា​ ឬ​​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ត្បូង​មាន​ការ​ឈឺ​ចាប់​ទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េ​ខាង​ទាំង​ពីរ​រាប់​បញ្ចូល​ទាំងការ​ទំនាក់​ទំនង​សំខាន់​អំពី​ការិយាល័យរបស់​ប្រធានាធិបតី​របស់​ប្រទេស​ទាំង​ពីរ យោធា និង​ទី​ភ្នាក់​ងារ​ចារកម្ម​​មាន​បញ្ហា​ជា​យូរ​មក​ហើយ។

ក្នុង​ខែ​មិថុនា ឆ្នាំ​២០២០ កូរ៉េ​ខាង​ជើង​បានដក​ខ្លួន​ចេញ​ពី​កិច្ច​សន្ទនា​ដែល​កំពុង​ដំណើរ​ការ​ដោយ​សំអាង​លើ​ហេតុ​ផល​ដែល​សកម្មជន​បាន​ធ្វើ​ការ​ឃោសនា​ដោយ​ចែក​លិខិតប័ណ្ណ​ទូទាំង​ព្រំ​ដែន។ នៅ​ខែ​កក្កដា កន្លង​ទៅ​នេះ កូរ៉េ​ខាង​ជើង​បាន​ភ្ជាប់​ឡើង​វិញ​នូវ​បណ្តាញ​ទំនាក់​ទំនង​ទាន់​ហេតុ ហើយ​ទើប​តែ​កាត់​ផ្តាច់​វិញ​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​មុន។

សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​ថា ៖«អាជ្ញាធរ​កូរ៉េ​ខាង​ត្បូង​ត្រូវ​តែ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ​អត្ថន័យ​នៃ​ការ​បន្តទំនាក់​ទំនង​ឡើង​វិញ​រវាង​កូរ៉េ​ទាំង​ពីរ និង​ជួសជុល​ទំនាក់ទំនងកូរ៉េ ហើយ​ធ្វើ​ការ​ប្រឹង​ប្រែង​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​សំខាន់​ៗ​ដែល​​ជា​ការ​ងារ​ចាំ​បាច់​មុន​ពេល​​​ឆ្ពោះ​ទៅ​ផ្លូវ​បើក»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម