ព័ត៌មានអន្ដរជាតិ
ថៃ ទទួលភ្លើងខៀវទិញថ្នាំព្យាបាលកូវីដ Molnupiravir ចំនួន ៥ ម៉ឺនគ្រាប់
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃ (CCSA) បានយល់ព្រមលើសំណើពីក្រសួងសុខាភិបាលដើម្បីទទួលបានថ្នាំលេបតាមមាត់ព្យាបាលកូវីដ ។
ទន្ទឹមនោះ អ្នកនាំពាក្យ CCSA លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយដោយមិនប្រាប់តម្លៃ ឬពេលវេលានៃការដឹកជញ្ជូនថា ក្រសួងគ្រោងនឹងទិញថ្នាំប្រឆាំងវីរុស Molnupiravir ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck ចំនួន ៥០,០០០ គ្រាប់ ខណៈបច្ចុប្បន្នសំណើនេះបានបញ្ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តជាលើកចុងក្រោយហើយ ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Thai PBS World បានឲ្យដឹងថា ក្រុមហ៊ុនឱសថ Merck ត្រូវបានចោទប្រកាន់ពីបទគិតលុយលើសនៃថ្លៃថ្នាំលេបព្យាបាលជាសះស្បើយរយៈពេល ៥ ថ្ងៃក្នុងតម្លៃ ៧១២ ដុល្លារអាមេរិក ។
ចំណែកអ្នកវិភាគនៅសាកលវិទ្យាល័យ Harvard and King’s College London បាននិយាយថា ថ្លៃដើមថ្នាំនេះគឺប្រហែល ១.៧៤ ដុល្លារអាមេរិកក្នុងមួយគ្រាប់ ពោលស្មើនឹង ១៧.៧៤ ដុល្លារអាមេរិកសម្រាប់ការព្យាបាលជាសះស្បើយពេញលេញ ។
ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ៧១២ ដុល្លាររួចទៅហើយក្នុងមួយគ្រាប់ ខណៈដែលអ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយកត់សម្គាល់ថា វាបានដំឡើងថ្លៃរហូតដល់ ៤,០០០ ភាគរយឯណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន រឹតតែមានប្រសិទ្ធភាព បើប្រើរួមនឹងថ្នាំ Molnupiravir
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២០ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore