Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន រឹតតែមានប្រសិទ្ធភាព បើប្រើរួមនឹងថ្នាំ Molnupiravir

បានផុស

នៅ

ក្រុមហ៊ុនផលិតឱសថជប៉ុន Shionogi បាននិយាយថា ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់ដែលខ្លួនកំពុងអភិវឌ្ឍអាចនឹងលក់បានចំនួន ២ ពាន់លានដុល្លារ ហើយថ្នាំនេះកាន់តែមានប្រសិទ្ធភាព បើប្រើរួមគ្នានឹងថ្នាំគ្រាប់មកពីក្រុមហ៊ុន Merck ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Isao Teshirogi នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុន Shionogi រំពឹងថា នឹងមានទិន្នន័យច្បាស់លាស់ក្នុងសាកល្បងដំណាក់កាលចុងក្រោយសម្រាប់ថ្នាំរបស់ខ្លួននៅខែធ្នូ ដើម្បីដាក់ពាក្យស្នើសុំការអនុម័តច្បាប់ប្រើប្រាស់នៅប្រទេសជប៉ុន ។

លោកបាននិយាយថា ក្រុមហ៊ុននឹងចាប់ផ្តើមផលិតថ្នាំនៅខែនេះ ហើយរំពឹងថានឹងអាចផលិតបាន ១ លានគ្រាប់នៅដើមឆ្នាំក្រោយ ហើយនឹងមាន ៦ ទៅ ៧ លានគ្រាប់ក្នុងឆ្នាំសារពើពន្ធរបស់ខ្លួនដែលនឹងបញ្ចប់នៅខែមីនា ឆ្នាំ ២០២៣ ។

លោក Isao Teshirogi

លោក Teshirogi បាននិយាយថា “ប្រសិនបើតម្លៃថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck ប្រហែល ៧០០ ដុល្លារក្នុងការព្យាបាលត្រូវបានប្រើនៅអាមេរិក អឺរ៉ុប និងជប៉ុននោះ ខ្ញុំគិតថា ការលក់ថ្នាំកូវដីរបស់ក្រុមហ៊ុន Shionogi យ៉ាងហោចណាស់ ១ ទៅ ២ ពាន់លានដុល្លារនឹងត្រូវបានរំពឹងទុកក្នុងរយៈពេលជាច្រើនឆ្នាំដំបូង” ។

លោក Teshirogi បាននិយាយទៀតថា ថ្នាំគ្រាប់របស់ក្រុមហ៊ុន Shionogi គឺជាថ្នាំទប់ស្កាត់ប្រូតេអ៊ីន Protease ហើយកំណត់គោលដៅដំណើរការចម្លងមេរោគជាងថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck ។ ដូច្នេះពួកគេទំនងជាអាចប្រើជាមួយគ្នាបាន ហើយកាន់តែមានសក្តានុពលក្នុងការកម្ចាត់កូវីដ ។ ប៉ុន្តែក្រុមហ៊ុនក៏ត្រូវពិភាក្សាបន្ថែមផងដែរ ហើយសមាសធាតុទាំងពីរនេះនឹងត្រូវការការយល់ព្រមពីនិយតករ មុនពេលវាត្រូវបានសាកល្បងជាមួយគ្នា ។

ក្រុមហ៊ុន Shionogi បានបង្កើតថ្នាំលេបមួយថ្ងៃមួយគ្រាប់នេះឡើងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលមានរោគសញ្ញាស្រាល ឬមិនបញ្ចេញរោគសញ្ញា ឲ្យជាសះស្បើយក្នុងរយៈពេល ៥ ថ្ងៃប៉ុណ្ណោះ ខណៈក្រុមហ៊ុន Merck បានអះអាងថា ថ្នាំលេបតាមមាត់ Molnupiravir របស់ខ្លួនបានបង្ហាញពីប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដ ១៩ បាន ៥០ ភាគរយ ។

គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនផលិតឱសថទាំងពីរនេះក៏មានក្រុមហ៊ុនធំៗផ្សេងទៀងផងដែរ រួមមានក្រុមហ៊ុន Pfizer Inc ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Roche Holding AG ដែលក៏កំពុងអភិវឌ្ឍថ្នាំកូវីដ ដែលនោះរំពឹងលក់បានរហូតដល់ ១០ ពាន់លានដុល្លារក្នុងការលក់ប្រចាំឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Japan Times

ចុចអាន ៖ ម៉ាឡេស៊ី ទិញថ្នាំព្យាបាលកូវីដ Molnupiravir រាប់ម៉ឺនគ្រាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម