Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​សុខ​ភាព​អន្តរជាតិ​អំពាវ​នាវឲ្យ​ Merck​ គិត​គូរ​ថ្នាំ​គ្រាប់​ព្យា​បាល​កូវីដ​ដល់​ប្រទេស​ក្រី​ក្រី​ផង

បានផុស

នៅ

ក្រុម​សុខភាព​​អន្តរជាតិបាន​លើក​ឡើង​ពី​ផែន​ការ​ចែក​ចាយ​ថ្នាំ​លេប​ព្យាបាល​កូវីដ-១៩​របស់​ក្រុម​ហ៊ុន Merck & Co មានវិសមភាព​ដូច​ទៅ​នឹង​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ដែរ​សម្រាប់​ប្រទេស​​​មាន​ប្រាក់​ចំណូល​ទាប។

ជាក់​ស្តែង​មាន​ប្រហែល​ជា​៥%​នៃ​ប្រជា​ជន​អាហ្វ្រិក​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដែល​ត្រូវ​​បង្កើត​តម្រូវ​ការ​បន្ទាន់​សម្រាប់​ការព្យាបាល​ដែល​អាច​ជួយ​ឲ្យ​ប្រជា​ជនមិន​ឲ្យ​ចូល​មន្ទីរ​ពេទ្យ។ ប្រការ​នេះ​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​​​ចំណូល​ខ្ពស់​បំផុត​មាន​អត្រា​ចាក់​វ៉ាក់សាំង​ជាង​៧០​%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ក្រុម​ហ៊ុន​ផលិត​ឱសថ Merck បាន​ដាក់​ស្នើ​សុំ​ការ​ប្រើ​ប្រាស់​ថ្នាំគ្រាប់ Molnupiravir ​​របស់​ខ្លួន​ទៅ​​អាជ្ញាធរ​អាមេរិក​ដែល​បាន​ក្លាយ​ជា​ថ្នាំ​គ្រាប់​លេប​ព្យាបាល​ជំងឺ​កូវីដ-១៩​ដំបូង​គេ។

នៅ​ក្នុង​ការ​សាក​ល្បង​​បាន​​បង្ហាញ​ថា ថ្នាំ​គ្រាប់​នេះ​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​មិន​ឲ្យ​ចូល​មន្ទីរ​ពេទ្យ និង​ស្លាប់​បាន​៥០​%​។ ថ្នាំ​គ្រាប់​​​ដែល​បាន​ផលិត​​សហការ​ជា​មួយ​ក្រុម​ហ៊ុន Ridgeback Biotherapeutics អាច​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​បន្ទាន់​​ប្រហែល​ជា​ខែ​ធ្នូ។

ក្រុម​ហ៊ុន​ផលិត​អាមេរិក​​បាន​ចាត់​ចែក​ខុស​ពី​ធម្មតា​នៅ​ពេល​ថ្នាំ​គ្រាប់​របស់​ខ្លួន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ទី​ផ្សារ​មុន​ពេល​ទទួល​បាន​ការ​អនុញ្ញាត​ប្រើ​ប្រាស់​ផ្លូវ​ការ​ហើយ​ក៏​មាន​ប្រទេស​អ្នក​មាន​ជា​ច្រើន​បាន​បញ្ជា​ទិញ​។

ដូច្នេះ​ហើយ​បាន​ជា​ក្រុម​អ្នក​ជំនាញ​សុខា​ភិបាល​អន្តរជាតិ​​បាន​និយាយ​ថា ថ្វី​បើ​ថ្នាំ​គ្រាប់​មិន​គ្រប់​គ្រាន់​សម្រាប់​បណ្តា​ប្រទេស​ចំណូល​ទាប និង​មធ្យម​ជា​ច្រើន​ ប៉ុន្តែ​កត់​សំគាល់​ឃើញ​ថា ចំណុច​ខ្វះ​ខាត និង​ខ្សែ​អាត់​ក្រហម​ក្នុង​ចំណោម​ស្ថាប័ន​សកល​ដែល​អាច​​ធ្វើ​ឲ្យ​យឹត​យាវ​ក្នុង​ការ​ផ្គត់​ផ្គង់។

ឆ្នាំ​នេះ Merck គ្រោង​ផលិត​ថ្នាំ​គ្រាប់ Molnupiravir ​ចំនួន​១០​លាន​សិត​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ ហើយ​គ្រោង​ផលិត​ចំនួន​២០​លានសិត​ទៀត​​នៅ​ឆ្នាំ​២០២២​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា ក្រុម​ចលនា​អន្តរជាតិ​បាន​ទទួល​ស្គាល់​ពី​សម្បទាន​វិជ្ជមាន​គឺ​​កិច្ច​ព្រម​ព្រៀង​អាជ្ញាប័ណ្ណ​របស់​​ក្រុម​ហ៊ុន​​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​៨​​នៅ​ឥណ្ឌា​នឹង​អនុញ្ញាត​ឲ្យ​មាន​​​កំណែ​​ថ្មី​ដែល​អាច​មាន​​តម្លៃ​ថោក​សម្រាប់​ប្រទេស​ប្រាក់​ចំណូល​ទាប និង​មធ្យម​ចំនួន​១០៩​ប្រទេស​នៅ​អាហ្វ្រិក។

​ប្រទេស​អ្នក​មាន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​​ថ្នាំ​គ្រាប់ Molnupiravir រួច​ហើយ​ដូច​ជា​សហរដ្ឋ​អាមេរិក​ចំនួន​១.៧​លាន​សិត និង​បន្ថែម​៣.៥​លាន​សិត​​​ទៀត​នៅ​ខែ​មករា ឆ្នាំ​២០២៣​ដែល​ក្នុង​១​សិត​មាន​តម្លៃ​ប្រហែល​ជា​៧០០​ដុល្លារ​អាមេរិក ប៉ុន្តែ​សម្រាប់​ប្រទេស​ជា​ច្រើន​ដែល​ខ្សត់​ខ្សោយ​កំពុង​កើត​មាន​កង្វល់។

ក្រុម​ហ៊ុន Merck បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការ​ផ្ទេរ​បច្ចេកវិទ្យា​ដែល​ត្រូវ​​ផលិត​ថ្នាំ​គ្រាប់កំណែ​ថ្មី​​ដែល​ផ្ទុយ​ពីក្រុម​អ្នក​ផលិត​វ៉ាក់សាំង​​បន្ត​ជំទាស់​នឹង​ការ​អំពាវ​នាវ​ឲ្យ​លះ​បង់​សិទ្ធិ​ប៉ាតង់ ឬ​អនុញ្ញាត​ឲ្យ​ផលិត​នោះ។​

ប៉ុន្តែ​តាម​របាយការណ៍​ថ្មី​ដែល​រៀប​ចំ​សម្រាប់​កម្មវិធីបង្កើន​ល្បឿន​ឧបករណ៍​កូវីដ-១៩​របស់​អង្គការសហ​ប្រជា​ជាតិមាន​ភារកិច្ច​ទិញ​ថ្នាំ​ព្យាបាល​កូវីដ​សម្រាប់​ប្រទេស​ក្រី​ក្រ​ដែល​នេះ​ជំរុញ​ឲ្យ​មាន​កង្វល់ ពី​ព្រោះ​ទីភ្នាក់​ងារ​របស់ UN ធ្វើ​ការ​មិន​បាន​លឿន​​ដើម្បី​បំពេញ​ចំនួន​ត្រូវ​ការ​សម្រាប់ការ​ព្យាបាល​នា​ពេល​ខាង​មុខ​ក្នុង​នោះ​មាន​ទាំងថ្នាំ​របស់ Merck ដែរ។

ស្ថាប័ន Medicines Patent Pool (MPP)ដែល​ជា​អង្គការ​សុខភាព​សាធារណៈ​គាំទ្រ​ដោយ UN មាន​ក្រុម​ហ៊ុន​ចំនួន​២៤​បាន​ចុះ​ហត្ថលេខា និង​​មាន​ឆន្ទៈ​ផលិត​ថ្នាំ​គ្រាប់​នេះ ប្រសិន​បើ Merck អនុញ្ញាត​។ រហូត​ដល់​ពេល​នេះ​ប្រទេស​អូស្ត្រាលី កូរ៉េ​ខាង​ត្បូង ថៃ តៃវ៉ាន់ សិង្ហបុរី និង​ម៉ាឡេស៊ី​ជា​ដើម​បាន​និយាយ​ថា ពួក​គេ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង ឬ​កំពុង​ចរចា​ដើម្បី​ទិញ​ថ្នាំ​គ្រាប់​ពី Merck ខណៈ​សហភាព​អឺរ៉ុប​កំពុង​ពិចារណា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម