ព័ត៌មានអន្ដរជាតិ
Merck ចុះកិច្ចព្រមព្រៀងនឹងស្ថាប័នរបស់ UN ដើម្បីផលិតថ្នាំគ្រាប់ព្យាបាលកូវីដជាង១០០ប្រទេស
ក្រុមហ៊ុនឱសថ Merck & Co បានចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណជាមួយអង្គការសុខភាពសាធារណៈ Medicines Patent Pool (MPP) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ(UNដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនផ្សេងៗអាចផលិតថ្នាំគ្រាប់ព្យាបាលកូវីដ-១៩កាន់តែទូលំទូលាយ។ នេះបើយោងតាមក្រុមហ៊ុនឱសថរបស់សហរដ្ឋអាមេរិក និងអង្គការបានប្រកាសនៅថ្ងៃពុធ ទី២៧ ខែតុលា។
ក្រុមហ៊ុន Merck បាននិយាយថា អាជ្ញាប័ណ្ណឥតថ្លៃនឹងអនុវត្តដល់ប្រទេសចំណូលទាប និងមធ្យមចំនួន១០៥ប្រទេស។ វាអនុញ្ញាតឲ្យអ្នកផលិតដែលត្រូវបានជ្រើសរើសដោយ MPP ដើម្បីផលិតឱសថ Molnupiravir ជាថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ដែលសហការផលិតជាមួយក្រុមហ៊ុន Ridgeback Biotherapeutics។

រដ្ឋបាលចំណីអាហារ និងឱសថ (FDA) អាមេរិកកំពុងពិចារណាឲ្យអនុញ្ញាតប្រើប្រាស់បន្ទាន់សម្រាប់ថ្នាំគ្រាប់ Molnupiravir ដែលបានបង្ហាញក្នុងការសាកល្បគឺមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យមិនឲ្យឈឺធ្ងន់ និងស្លាប់បានពាក់កណ្តាលពីជំងឺកូវីដ-១៩។
សេចក្តីប្រកាសរបស់ក្រុមហ៊ុន Merck និងអង្គការ MPP រួមគ្នាលើកឡើងថា ៖«នេះជាអាជ្ញាប័ណ្ណតម្លាភាព ស្ម័គ្រចិត្តជំរុញសុខភាពសាធារណៈលើកដំបូងសម្រាប់បច្ចេកវិទ្យាវេជ្ជសាស្ត្រកូវីដ-១៩»។
សេចក្តីប្រកាសបានលើកឡើងថា ក្រុមហ៊ុននានាអាចនឹងអនុវត្តអាជ្ញាប័ណ្ណរងពី MPP និងអាជ្ញាប័ណ្ណដែលរាប់បញ្ចូលទាំងការផ្ទេរបច្ចេកវិទ្យានៅតែជាអាជ្ញាប័ណ្ណឥតគិតថ្លៃដរាបណាអង្គការសុខភាពពិភពលោកនៅតែចាត់ចំណាត់ថ្នាក់ជំងឺឆ្លងកូវីដ-១៩ជា«គ្រាអាសន្នសុខភាពសាធារណៈនៃកង្វល់អន្តរជាតិ»។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Merck បានចុះកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណទ្វេភាគីជាមួយក្រុមហ៊ុនផលិតឱសថឥណ្ឌាចំនួន៨គឺក្រុមហ៊ុន Aurobindo Pharma, Cipla, Dr Reddy’s Labs, Emcure Pharmaceuticals, Hetero Labs, Sun Pharmaceuticals និង Torrent Pharmaceuticals។

កិច្ចព្រមព្រៀងជាមួយ MPP នឹងពង្រីកមូលដ្ឋានផលិតលើក្រុមហ៊ុនទាំងនោះ។ អង្គការ MPP បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីពេលថ្មីៗនេះថា ខ្លួនមានក្រុមហ៊ុនចំនួន២៤ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការផលិតថ្នាំគ្រាប់នេះ។
លោក Paul Schaper អគ្គនាយកប្រតិបត្តិគោលនយោបាយសាធារណៈសកលរបស់ក្រុមហ៊ុន Merck បាននិយាយថា ៖«យើងទាំងអស់គ្នាដឹងថា យើងចង់ធ្វើពិពិធកម្មទីតាំងភូមិសាស្ត្រនៃដៃគូទូទៅរបស់យើង ដូច្នេះយើងមិនត្រឹមតែមានអ្នកផ្គត់ផ្គង់នៅឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតំបន់ផ្សេងៗជាច្រើនទៀត»។
មូលនិធិ Bill & Melinda Gates Foundation បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងចំណាយប្រាក់រហូតដល់១២០លានដុល្លារក្នុងការចាប់ផ្តើមផលិតថ្នាំគ្រាប់ Molnupiravir ដើម្បីជួយធានាថា ប្រទេសចំណូលទាបក៏មានសិទ្ធិទទួលបានថ្នាំគ្រាប់នេះស្មើគ្នា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ