គ្រូពេទ្យវៀតណាម ច្រឡំយកវ៉ាក់សាំងកូវីដ ចាក់ឲ្យទារក ១៨នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

គ្រូពេទ្យវៀតណាម ច្រឡំយកវ៉ាក់សាំងកូវីដ ចាក់ឲ្យទារក ១៨នាក់

បានផុស

នៅ

ទារកចំនួន១៨នាក់នៅទីក្រុងហាណូយ ត្រូវបានគ្រូពេទ្យច្រឡំចាក់វ៉ាក់សាំងកូវីដប្រភេទ Pfizer ឲ្យកាលពីថ្ងៃពុធ ប៉ុន្តែមិនមានផលប៉ះពាល់អវិជ្ជមានណាមួយត្រូវបានគេរាយការណ៍ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរសុខាភិបាលក្រុងបាននិយាយថា ទារកដែលមានអាយុពី២ទៅ៦ខែ បានទទួលការចាក់ថ្នាំបង្ការនៅមណ្ឌលសុខភាពឃុំ Yen Son ក្នុងស្រុក Quoc Oai ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Saint Paul ដើម្បីតាមដានអាការ។

កុមារទាំងនោះត្រូវបានមាតាបិតា នាំទៅចាក់ថ្នាំបង្ការរោគផ្សេងៗ ប៉ុន្តែបែរជាគ្រូពេទ្យច្រឡំយកវ៉ាក់សាំងកូវីដ ទៅចាក់ឲ្យទៅវិញ។

ពួកគេស្ថិតក្នុងស្ថានភាពធម្មតា បើទោះបីជាទារកខ្លះមានគ្រុនក្តៅ និងផលរំខានទូទៅផ្សេងទៀត ក្រោយការចាក់វ៉ាក់សាំងក៏ដោយ។

យ៉ាងណាក្តី គេ​នៅ​មិន​ទាន់​ដឹង​ថា​កំហុសនេះ​កើត​ឡើង​ដោយ​របៀប​ណា និងថាតើទារកទាំងនោះទទួលបានវ៉ាក់សាំងកម្រិតណានោះទេ។

How has Vietnam, a developing nation in South-East Asia, done so well to  combat coronavirus? - ABC News

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរស្រុក​បាន​បញ្ជាឲ្យ​ផ្អាក​បុគ្គលិក​ដែល​ពាក់ព័ន្ធក្នុងករណីនេះ។

គួរបញ្ជាក់ថា ទីក្រុងហាណូយ មិនទាន់បានចាក់វ៉ាក់សាំង កូវីដ ដល់កុមារនៅឡើយទេ ថ្វីបើក្រសួងសុខាភិបាល បានអនុម័តឲ្យចាក់វ៉ាក់សាំង លើកុមារដែលមានអាយុពី ១២ ដល់ ១៧ឆ្នាំក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ចៅហ្វាយក្រុង LA តេស្តវិជ្ជមានកូវីដ ជាប់ពាក់ព័ន្ធច្រើននាក់ រួមទាំងនាយករដ្ឋមន្ត្រី វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤៦ នាទី មុន

គ​.​ជ​.​ប តម្កល់​សេចក្ដីសម្រេច​របស់​សង្កា​ត់​ផ្សារ​ចាស់ ទុកជាបានការ​ពេញ​ទាំងមូល​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ៖ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​​ ថាកូវីដ-១៩ ​ជាជំងឺផ្ដាសាយធម្មតា​​ តែយើងត្រូវតែប្រុងប្រយ័ត្ន

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ សែន៖ កិច្ចការអាស៊ានឆ្នាំ ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាមួយ​ទេ​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន ជំរុញបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ចេញពីក្រុងព្រះសីហនុ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រទះ​ឃើញ​ក្រពើ​ភ្នំ ប្រភេទ​សត្វ​ដ៏​កម្រ​បំផុត​សរុប ១០​ក្បាល ក្នុងនោះ​មាន​កូន​ក្រពើ​ភ្នំ​ចំនួន ៩​ក្បាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services