Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បន្ថយថ្លៃសេវាតេស្តរកកូវីដសម្រាប់ម៉ាស៊ីន PCR ដើម្បីកំណត់វីរុស Omicron

បានផុស

នៅ

នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ (DMS) កំពុងកាត់បន្ថយថ្លៃធ្វើតេស្តរកកូវីដសម្រាប់ឧបករណ៍ Polymerase Chain Reaction (PCR) ចំនួន ២០០ បាត (ជិត ៦ ដុល្លារ) ។ ទោះជាយ៉ាងណាក៏ដោយ ការកាត់បន្ថយនេះអនុវត្តចំពោះតែមន្ទីរពិសោធន៍ក្រោម DMS ប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់កាសែត The Nation Thailand បានឲ្យដឹងថា ថ្លៃសេវាកំពុងត្រូវបានកាត់បន្ថយពី ១,៣០០ បាត (៣៨.៤៥ ដុល្លារ) មក ១,០០០ បាត (២៩.៥០ ដុល្លារ) ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឲ្យមានការធ្វើតេស្តត្រឹមត្រូវបន្ថែមទៀត ខណៈដែលមន្ត្រីនៅ តែមានការប្រុងប្រយ័ត្នសម្រាប់ការមកដល់នៃវីរុសបំប្លែងខ្លួន Omicron ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Supphakit Siriluck មកពីនាយកដ្ឋាន DMS បានបញ្ជាក់ថា “ការធ្វើតេស្ត PCR នៅ តែជាមធ្យោបាយត្រឹមត្រូវបំផុតក្នុងការរកឃើញកូវីដយ៉ាងឆាប់រហ័ស ។ PCR គឺជាវិធីសាស្រ្តដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) ព្រោះវាអាចរកឃើញមេរោគថ្មីយ៉ាងត្រឹមត្រូវចំពោះអ្នកជំងឺក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ” ។

លោកបាននិយាយថា “ការកាត់ថ្លៃតេស្តនេះគឺដើម្បីឲ្យប្រជាជនចូលមកធ្វើតេស្តក្នុងករណីសង្ស័យ និងដឹងកាន់តែថាវាជាវីរុស Omicron ឬក៏យ៉ាងណា ។ នាយកដ្ឋានបាននឹងកំពុងត្រួតពិនិត្យវីរុសបំប្លែងខ្លួន Omicron ដែលរីករាលដាលទូទាំងពិភពលោកតាមរយៈប្រភពផ្សេងៗ ។ យើងនឹងជូនដំណឹងដល់សាធារណជនភ្លាមៗ ប្រសិនបើករណីវីរុស Omicron ណាមួយត្រូវបានរកឃើញនៅ ក្នុងប្រទេស” ។

បច្ចុប្បន្នមន្ត្រីរដ្ឋាភិបាលកំពុងព្យាយាមតាមដានអ្នកធ្វើដំណើររាប់រយនាក់ដែលបានមកដល់ប្រទេសនានាក្នុងទ្វីបអាហ្រ្វិក ចាប់តាំងពីថ្ងៃទី ១៥ ខែវិច្ឆិកា ហើយអ្នកធ្វើដំណើរទាំងនោះកំពុងត្រូវបានជំរុញឲ្យទៅ ធ្វើតេស្តម៉ាស៊ីន PCR ដោយឥតគិតថ្លៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ ថៃ តាមរកទេសចរអាហ្វ្រិកជិត ៨០០នាក់ ដើម្បីតេស្តរក Omicron ក្នុងនោះ មានខ្លះចាកចេញពីប្រទេសបាត់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម