ព័ត៌មានអន្ដរជាតិ
រូបភាពរលំបាក់អគារគួររន្ធត់នៅថៃ ប៉ុន្តែអាជ្ញាធរបញ្ជាក់ថា ចំនួនអ្នកស្លាប់មាន៩នាក់ដល់ពេលនេះ
ថ្វីត្បិតតែរូបភាពនៃការរលំបាក់អគារដ៏ស្កឹមស្កៃកម្ពស់ជាង៣០ជាន់ហាក់បង្កក្តីរន្ធត់ខ្លាំងនិងមានការបារម្ភពីការស្លាប់មនុស្សច្រើនក្នុងអគារនោះ អាជ្ញាធរថៃបានបញ្ជាក់នៅរាត្រីថ្ងៃសុក្រថា មានអ្នកស្លាប់យ៉ាងហោចណាស់៩នាក់ ខណៈអាជ្ញាធរកំពុងបន្តប្រតិបត្តិការសង្គ្រោះ។

យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានស្លាប់នៅក្នុងទីក្រុងបាងកក មន្ត្រីថៃនិយាយថា «យើងក៏កំពុងទទួលបានចំនួនចុងក្រោយបង្អស់ផងដែរ ពីក្រោយការរញ្ជួយដីនៅទីក្រុងបាងកក»។
អភិបាលរងក្រុងបាងកក លោក Tavida Kamolvej និយាយថា យ៉ាងហោចណាស់មនុស្ស ៩នាក់បានស្លាប់ដោយសារការរញ្ជួយដីនៅក្នុងរដ្ឋធានីថៃ។
ក្នុងចំនួននោះ មាន៨នាក់បានស្លាប់នៅពេលដែលអគារដែលកំពុងសាងសង់បានបាក់រលំ និងម្នាក់ទៀតស្លាប់នៅកន្លែងផ្សេង។
នៅវេលាម៉ោង ១:២០នាទី រសៀលថ្ងៃទី២៨ មីនានេះ ហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រមាន ជម្រៅ១០គីឡូម៉ែត្រ នៅកម្រិត 96.12°E 22.07°N កើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរញ្ជួយដីដ៏ខ្លាំងនេះបានជះឥទ្ធិពលដល់ប្រទេសថៃ។
ក្នុងការទទួលរងឥទ្ធិពលនោះ អគាខ្ពស់មួយចំនួនក្នុងក្រុងបាងកក និងអគារវិមានរដ្ឋាភិបាល វិមានរដ្ឋសភា ញ័ររង្គើ ហើយអគារកម្ពស់ប្រមាណ៣០ជាន់កំពុងសាងសង់មួយកន្លែងនៅក្នុងតំបន់ចតុចក្រ (ក្រុងបាងកក) បានបាក់រលំ ខណៈដែលកម្មករកំពុងបំពេញការងារនៅឡើយ។
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា បានដឹកនាំមន្ត្រីរដ្ឋាភិបាលខ្លួនចុះទៅទីតាំងរលំបាក់អគារនោះទាំងយប់ បន្ទាប់ពីបានធ្វើដំណើរត្រឡប់មកវិញជាបន្ទាន់ពីដំណើរទស្សនកិច្ចទៅកាន់ខេត្តភូកេត។
បន្ទាប់ពីកិច្ចប្រជុំបន្ទាន់ដំបូងដើម្បីផ្តល់ការណែនាំនោះ លោកស្រីនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់មួយទៀតនៃស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបានរបាយការណ៍លម្អិត៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


