ព័ត៌មានអន្ដរជាតិ
មូលហេតុសំខាន់មួយដែលបុរសមានហានិភ័យឆ្លងនិងស្លាប់ដោយសារកូវីដច្រើនជាងស្ត្រី
ការស្រាវជ្រាវថ្មីមួយបង្ហាញថា អ្នកជំងឺកូវីដ-១៩ ដែលជាបុរសមានហានិភ័យឆ្លងនិងស្លាប់ខ្ពស់ បើប្រៀបធៀបទៅនឹងអ្នកជំងឺស្ត្រី ដោយផ្អែកលើប្រព័ន្ធភាពស៊ាំ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បុរសដែលមានជំងឺកូវីដ-១៩ ហាក់ដូចជាត្រូវការការព្យាបាលយ៉ាងយកចិត្តទុកដាក់ជិត៣ដង ហើយមានអត្រាស្លាប់ខ្ពស់ ខណៈដែលស្ត្រីមានតម្រូវការថែទាំជាធម្មតាប៉ុណ្ណោះ។
ក្រុមមកពីសាកលវិទ្យាល័យ College London និងសាកលវិទ្យាល័យ Cape Town និយាយថា ការរកឃើញនេះជាការបង្ហាញតម្រុយរវាងភាពខុសគ្នានៃភេទដែលថា បុរសនិងស្ត្រីអាចត្រូវការការព្យាបាលប្រភេទផ្សេងៗគ្នា។

យោងតាមការវិភាគមួយត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិធម្មជាតិរបស់ក្រុមសា្រជា្រវដដែល ដោយសិក្សាចាប់ពីចន្លោះពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២០ បង្ហាញតួលេខដូចខាងក្រោ៖
-គេបានសិក្សាលើអ្នកឆ្លងវីរុសជាង ៣.១ លាននាក់ដែលអ្នកជំងឺប្រមាណ ១.៥៧ លាននាក់ជាស្ត្រី និងប្រហែល ១.៥៣ លាននាក់ជាបុរស មកពី ៤៦ ប្រទេស និង ៤៤ រដ្ឋមកពីសហអាមេរិក។
-រវាងអ្នកជំងឺជាង ១២,០០០ នាក់ដែលចូលសម្រាកក្នុងបន្ទប់ ICU ក្នុងនោះ ៨,០០០ នាក់ជាបុរស និង ៤,០០០ នាក់ជាស្ត្រី។ នេះមានន័យថា បុរសដែលត្រូវការការព្យាបាលដោយពឹងអុកស៊ីសែន មានចំនួនលើសពីរដងលើស្ត្រី។
-ការសិក្សានិយាយបន្ថែមថា ក្នុងចំណោមមនុស្សជាង ២០០,០០០ នាក់ដែលបានស្លាប់មានប្រហែលជា ១២០,០០០ នាក់ជាបុរស និង ៩១,០០០ នាក់ជាស្ត្រី។ ដូច្នេះ ហានិភ័យនៃការស្លាប់របស់អ្នកជំងឺបុរស មានអត្រាខ្ពស់ជាងអ្នកជំងឺស្រ្តី។

រីឯនៅចក្រភពអង់គ្លេសអ្នកស្រាវជ្រាវដែលសិក្សាលើមនុស្សពេញវ័យ ១៧ លាននាក់បានរកឃើញថា បុរសអាចប្រឈមមុខនឹងហានិភ័យនៃការស្លាប់ដោយសារវីរុសកូវីដ-១៩ ជិតទ្វេដង។ ចំណែកទិន្នន័យនៅប្រទេសចិនបង្ហាញថា យ៉ាងហោចណាស់អ្នកជំងឺ ២ ភាគ ៣ ដែលបានស្លាប់គឺជាបុរស។
ទិន្នន័យទាំងនេះបានបង្ហាញថា ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរវាងបុរសនិងស្ត្រីគឺជាកត្តាជំរុញនាំឱ្យមានភាពលំអៀងនៃអាការៈរោគ។
ក្រុមអ្នកសិក្សាជឿថា ដោយសារតែរាងកាយរបស់ស្ត្រីបង្កើនការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំខ្លាំងជាងរាងកាយរបស់បុរស ទើបលទ្ធផលមានភាពល្អៀងគ្នា។
ការសិក្សាបានរកឃើញថា ស្ត្រីមានប្រភេទកោសិកាប្រព័ន្ធភាពស៊ាំប្រឆាំងនិងសម្លាប់មេរោគគឺ CD4 + និង CD8 + T ខ្ពស់ជាងបុរស។
លើសពីនេះកោសិកា B នៃមនុស្សស្រីផលិតអង្គបដិប្រាណក្នុងប្រព័ន្ធភាពស៊ាំឈ្មោះ immunoglobulins ក្នុងកម្រិតខ្ពស់ ។ មួយវិញទៀតរាងកាយស្ត្រីអាចបង្កើតកោសិកា interferon ដែលជាប្រូតេអ៊ីនប្រព័ន្ធភាពស៊ាំមួយដ៏សំខាន់នៅក្នុងដំណាក់កាលដំបូងនៃការឆ្លង ក៏ដូចជាជួយកាត់បន្ថយហានិភ័យក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Dailymail
ចុចអាន៖ ក្រុមមនុស្ស៣ប្រភេទដែលមិនគួរចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ ទោះបីកូវីដមិនអាចចម្លងតាមរយៈទឹកកាមមែន ប៉ុន្តែអ្នកជំនាញព្រមានកុំធ្វេសប្រហែស

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ