Connect with us

ព័ត៌មានអន្ដរជាតិ

ដបវ៉ាក់សាំងកូវីដដែលចាក់ឲ្យមនុស្សដំបូងគេលើលោកនឹងយកទៅដាក់នៅសារមន្ទីរវិទ្យាសាស្រ្ត

បានផុស

នៅ

ដបនិងសឺរ៉ាំងនៃការចាក់វ៉ាក់សាំងកូវីដលើកដំបូងបង្អស់នឹងត្រូវបានដាក់បង្ហាញនៅឆ្នាំក្រោយក្នុងសារមន្ទីរវិទ្យាសាស្ត្រ។

កាលពីថ្ងៃទី៨ខែធ្នូ លោកយាយអាយុ៩០ឆ្នាំនៅទីក្រុង Coventry បានក្លាយជាមនុស្សដំបូងគេលើពិភពលោកដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្រៅការធ្វើតេស្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិភពលោកបានផ្តោតការយកចិត្តទុកដាក់លើលោកយាយ Margaret Keenan នៅពេលគាត់ទទួលបានការចាក់ថ្នាំនៅម៉ោង៦និង៤៥នាទីព្រឹកនៅពេលគិលានុបដ្ឋាយិកា ចាក់ដៃរបស់គាត់ជាមួយវ៉ាក់សាំង mRNA ដែលផលិតដោយក្រុមហ៊ុន Pfizer និង BioNTech។

ឱកាសដ៏សំខាន់នេះបានបង្កភាពល្បីល្បាញទូទាំងពិភពលោកនិងផ្តល់នូវក្តីសង្ឃឹមដ៏ភ្លឺស្វាងជាលើកដំបូងថា ជំងឺកូវីដ១៩ដែលបានសម្លាប់មនុស្សជាង១.៦លាននាក់នៅទូទាំងពិភពលោកអាចឈានដល់ទីបញ្ចប់។

វាត្រូវបានគេស្គាល់ថាជាជ័យជម្នះដ៏អស្ចារ្យបំផុតមួយនៅក្នុងវិទ្យាសាស្ត្រហើយដូសដែលចាក់ឲ្យលោកយាយ Keenan ទំនងជាត្រូវបានបញ្ចូលទៅក្នុងសៀវភៅប្រវត្តិសាស្ត្រ។

ជាលទ្ធផល ទាំងដបដែលគ្មានថ្នាំនិងសឺរ៉ាំងរបស់លោកស្រី Keenan ត្រូវបានយកចេញពីកន្លែងទុកដាក់សំណល់ជីវឧស្ម័នដោយសារមន្ទីរវិទ្យាសាស្រ្ត។

ថ្ងៃស្អែក លោកយាយ Keenan នឹងអបអរសាទរខួបកំណើតគម្រប់៩១ឆ្នាំរបស់គាត់ហើយដបនិងសឺរ៉ាំងនឹងចូលរួមក្នុងការប្រមូលទុកដាក់របស់ក្រុមសារមន្ទីរវិទ្យាសាស្ត្រ។

វានឹងបង្កើតជាផ្នែកមួយនៃការប្រមូលពិសេសដែលត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រដែលបានដើរតួដ៏សំខាន់នៅក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩។

របស់របរផ្សេងទៀតរួមមានបច្ចេកវិទ្យាវេជ្ជសាស្ត្រ, ប្រដាប់ត្បាររបស់ NHS និងបំពង់ខ្យល់អុកស៊ីសែន។

នៅដើមឆ្នាំ២០២១ ដបវ៉ាក់សាំងនឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា “Medicine: The Wellcome Galleries” នៅសារមន្ទីរក្នុងតំបន់ South Kensington ភាគខាងត្បូងទីក្រុងឡុងដ៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដនៅអាមេរិកចាប់ផ្តើមហើយ

ចុចអាន៖ ប្រទេសអាស៊ីមួយអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចិន ទោះអ្នកធ្វើតេស្តមានបញ្ហាសរសៃប្រសាទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ ហួសចិត្តដែលលោក មាស រិទ្ធី ស្រង់សម្ដីទៅផ្សាយព័ត៌មានខុសពីការពិត

ព័ត៌មានជាតិ៤៥ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ៥២ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម