បើ​ស្អែកនេះ ថៃនៅ​តែ​ឆ្លង​ច្រើន​រយនាក់​ទៀត ខេត្ត​ជាច្រើន​នឹង​ត្រូវ​បិទ​ទ្វារមិនឲ្យ​ចេញ​ចូល​ទៀតឡើយ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បើ​ស្អែកនេះ ថៃនៅ​តែ​ឆ្លង​ច្រើន​រយនាក់​ទៀត ខេត្ត​ជាច្រើន​នឹង​ត្រូវ​បិទ​ទ្វារមិនឲ្យ​ចេញ​ចូល​ទៀតឡើយ

Published

on

ក្រសួង​សុខាភិបាល​ថៃ នៅ​រសៀល​ថ្ងៃច័ន្ទនេះ បាន​ស្នើ​ឲ្យ​រៀប​ចំការណែនាំ​ច្បាស់​លាស់​មួយសម្រាប់​បិទ​ខេត្តជាច្រើន​ទូទាំង​ប្រទេស បើ​សិន​ជា​ស្ថានភាព​រាតត្បាតកូវីដ ១៩ នៅតែ​ផ្ទុះ​ខ្លាំង​ទៀត​នោះ។

លោក Taweesilp Visanuyothin អ្នក​នាំ​ពាក្យ​មជ្ឈមណ្ឌល​រដ្ឋបាលជំងឺកូវីដ ១៩ បាននិយាយថា ចំណាត់​ការ​នេះ​ធ្វើ​ឡើង​ក្រោយ​មាន​ការ​ស្នើ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា អំឡុង​ពេល​ចូល​រួម​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ឯ​វិមាន​រដ្ឋាភិបាល។

អគ្គលេខាធិការក្រុម​ប្រឹក្សា​សន្តិសុខជាតិ​ថៃ លោក Nattaphon Narkphanit និង​មន្ត្រី​ជាន់​ខ្ពស់​ថៃ​ជាច្រើន សុទ្ធ​តែ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នេះ ដោយ​លោក ​ប្រាយុទ្ធ បាន​លើក​ឡើង រដ្ឋាភិបាល​មិន​មែន​ចង់​បិទ​ខេត្តត្រឹម​តែ​មួយ​នោះ​ឡើយ គឺ​អាច​នឹង​បិទ​ខេត្ត​ទាំង​អស់ទូទាំង​ប្រទេស បើ​សិន​ជាស្ថិតក្នុង​ករណី​ចាំ​បាច់។ ​

ទោះ​ជាយ៉ាងណា លោក Taweesilp និយាយ​ថា អ្វីៗ​គ្រាន់​ជា​ការ​ត្រៀម​ខ្លួន​ប៉ុណ្ណោះ ព្រោះ​ករណី​ឆ្លង​រាតត្បាត​ជាច្រើនរយនាក់​នៅ​ផ្សារ​គ្រឿង​សមុទ្រ​ក្នុង​ខេត្ត Samut Sakhon កំពុង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភខ្លាំង អាច​នឹង​រាតត្បាត​ទៅ​កាន់​បណ្តាខេត្ត​ផ្សេងៗ​ទៀត ពិសេសក្រុង​បាងកក ដែល​នៅ​ជិត​ខេត្ត Samut Sakhon ជាងគេ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services