Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះកូវីដក្នុងវង់ល្បែងនៅខេត្តមួយរបស់ថៃ ឆ្លងមនុស្សរាប់សិននាក់

បានផុស

នៅ

អភិបាលខេត្ត Rayong បាននិយាយថា ៤៩ករណីបន្ថែមទៀតនៃជំងឺកូវីដ១៩ត្រូវបានរកឃើញនៅក្នុងខេត្តនេះដែលធ្វើឲ្យករណីឆ្លងសរុបរបស់ខេត្តកើនដល់៨៥ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា ករណីថ្មីជាច្រើនគឺទាក់ទងទៅនឹងវង់ល្បែងខុសច្បាប់មួយ។ លោកបានបញ្ជាក់ថា ខេត្តកំពុងពិចារណាបើកមន្ទីរពេទ្យមូលដ្ឋានដើម្បីដាក់អ្នកជំងឺដែលកំពុងកើនឡើងខ្លាំង។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Sathit Pitutecha បានថ្លែងនៅក្នុងសន្និសីទកាសែតថា ខេត្ត Rayong ត្រូវការថ្នាំរឹងមាំបន្ថែមទៀតហើយលោកស្នើឲ្យប្រជាជនដែលមានហានិភ័យត្រូវធ្វើតេស្តដោយឥតគិតថ្លៃ។ ប៉ុស្តិ៍ត្រួតពិនិត្យកូវីដជាបណ្ដោះអាសន្នត្រូវបានបង្កើតឡើងនៅផ្សារ Noen Urai Flea ដោយធ្វើតេស្តមនុស្សចំនួន៤០០នាក់ក្នុងមួយថ្ងៃ។

អភិបាលខេត្តលោក Charnna Iamsaeng បាននិយាយថា “ខេត្ត Rayong មិនបិទទេ។ ប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលបានធម្មតាដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទីតាំងទាក់ទាញភ្ញៀវទេសចរនៅតែបើកចំហរពីព្រោះអ្នកផ្ទុកមេរោគទាំងនេះគឺរស់នៅក្នុងស្រុក Muang រីឯករណីផ្សេងទៀតមិនត្រូវបានរកឃើញនៅស្រុកផ្សេងទេ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម