Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន នឹងចាក់វ៉ាក់សាំងកូវីដ Sputnik V

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងទទួលចាក់វ៉ាក់សាំង Sputnik V ប្រឆាំងនឹងជំងឺកូវីដ ១៩ ។

ដោយដកស្រង់សម្ដីពីវិទ្យុ Rossiya 1 អ្នកនាំពាក្យរូបនេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “លោក Putin បាននិយាយថា លោកនឹងទទួលការចាក់វ៉ាក់សាំង ។ លោកបានធ្វើការសម្រេចចិត្តនេះ ហើយកំពុងរង់ចាំរហូតដល់បែបបទទាំងអស់ត្រូវបានបញ្ចប់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសរុស្ស៊ីបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង Sputnik V ដែលផលិតដោយប្រទេសរុស្ស៊ីទៅលើប្រជាជនរបស់ខ្លួនដោយស្ម័គ្រចិត្តកាលពីដើមខែធ្នូ ដោយចាប់ផ្តើមជាមួយក្រុមងាយរងគ្រោះបំផុតនៅទីក្រុងម៉ូស្គូ ។

ទន្ទឹមនោះអភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin បាននិយាយនៅលើគេហទំព័ររបស់លោកកាលពីថ្ងៃអាទិត្យថា មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំអាចចាប់ផ្តើមដាក់ពាក្យសុំចាក់វ៉ាក់សាំងនៅថ្ងៃចន្ទនេះ ។

លោក Putin ដែលមានវ័យ ៦៨ ឆ្នាំបាននិយាយថា វ៉ាក់សាំងរុស្ស៊ីមួយនេះមានប្រសិទ្ធភាព និងមានសុវត្ថិភាព ហើយលោកមិនឃើញមានហេតុផលណាដែលមិនត្រូវចាក់វ៉ាក់សាំងនោះទេ ហើយលោកបន្ថែមថា លោកកំពុងរង់ចាំរហូតដល់វាអាចប្រើបាន ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសរុស្ស៊ីមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣,០៥០,២៤៨ ករណី និងមានអ្នកស្លាប់ចំនួន ៥៤,៧៧៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ពូទីន បញ្ជាឲ្យបាញ់មីស៊ីលចេញពីនាវាមុជទឹក រូងក្រោមដី និងយន្តហោះ ក្នុងសមយុទ្ធបែបយុទ្ធសាស្រ្ត (មានវីដេអូ)

ចុចអាន ៖ រុស្ស៊ីបង្កើតរថក្រោះយន្តជាមួយសមត្ថភាពកម្ទេចទីក្រុងនានាក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម