Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីនចាក់វ៉ាក់សាំងកូវីដដល់កងទ័ព និងរដ្ឋមន្ត្រី មុនការអនុម័តប្រើប្រាស់

បានផុស

នៅ

ទាហាន និងរដ្ឋមន្ត្រីខុទ្ទកាល័យមួយចំនួនរបស់ហ្វីលីពីនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចហើយ បើទោះជាមិនទាន់មានការអនុម័តពីនិយតករក៏ដោយ ខណៈដែលក្រសួងសុខាភិបាលរបស់ប្រទេសនេះនិយាយថាវាមានសារៈសំខាន់ដើម្បីធានាសុវត្ថិភាព ។

ទន្ទឹមនោះលោកប្រធានាធិបតី Rodrigo Duterte បាននិយាយក្នុងអំឡុងកិច្ចប្រជុំតាមកញ្ចក់ទូរទស្សន៍ជាមួយមន្រ្តីសុខាភិបាលកាលពីថ្ងៃសៅរ៍ថា “ទាហានស្ទើរតែទាំងអស់ត្រូវបានចាក់វ៉ាក់សាំងរួចហើយ ។ មនុស្សជាច្រើនដែលមិនត្រូវបានបញ្ជាក់ដែលរស់នៅក្នុងប្រទេសហ្វីលីពីនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថជាតិចិន Sinopharm រួចហើយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយនេះក្រុមហ៊ុន Sinopharm មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗនោះទេ ។

បន្ថែមពីនេះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Eduardo Ano បាននិយាយថា សមាជិកគណៈរដ្ឋមន្រ្តីមួយចំនួនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចហើយ ហើយមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ឯក Cirilito Sobejana បាននិយាយថា កងទ័ពមួយចំនួនបានចាក់វ៉ាក់សាំងនេះ ប៉ុន្តែចំនួននេះមិនមានច្រើនទេ ហើយលោកមិនបាននិយាយថាតើវ៉ាក់សាំងក្រុមហ៊ុនអ្វីត្រូវបានគេប្រើប្រាស់នោះទេ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលបាននិយាយថា ជំហានដំបូង វ៉ាក់សាំងទាំងអស់ត្រូវតែត្រូវបានវាយតម្លៃដោយអ្នកជំនាញ ហើយមានតែវ៉ាក់សាំងដែលត្រូវបានអនុម័ត និងរកឃើញថាមានសុវត្ថិភាពប៉ុណ្ណោះដែលគួរតែត្រូវបានណែនាំឲ្យប្រើប្រាស់ ។

ប៉ុន្តែលោក Rolando Enrique Domingo ប្រធានរដ្ឋបាលចំណីអាហារ និងឱសថបានឲ្យដឹងថា និយតករហ្វីលីពីនមិនទាន់អនុម័តលើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ណាមួយនៅឡើយទេ ។

ចំណែកលោក Domingo បានព្រមានដល់សាធារណជនថា ការចាក់វ៉ាក់សាំងដែលមិនត្រូវបានអនុញ្ញាតិអាចបណ្ដាលឲ្យពួកគេប្រឈមនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ។ លោកបានប្រាប់ CNN ហ្វីលីពីនថា ផលប៉ះពាល់អាចកើតមានជាពិសេសប្រសិនបើអ្នកមិនដឹងពីរបៀបដោះស្រាយរឿងទាំងនេះ ។

រហូតមកដល់ពេលនេះមានតែក្រុមហ៊ុនអាមេរិក Pfizer ប៉ុណ្ណោះបានដាក់ពាក្យស្នើសុំការអនុម័តជាបន្ទាន់នូវវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួននៅក្នុងប្រទេសហ្វីលីពីន ខណៈពេលដែលពាក្យសុំសាកល្បងដំណាក់កាលចុងក្រោយរបស់ក្រុមហ៊ុនចិន Sinovac ក្រុមហ៊ុនរុស្ស៊ី Gamaleya ក្រុមហ៊ុនអាមេរិក Johnson & Johnson និងក្រុមហ៊ុន Clover មិនទាន់ត្រូវបានអនុម័តនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ EU ចោទថា រុស្សុីកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីឲ្យវ៉ាក់សាំងរបស់ខ្លួនលក់ដាច់

ចុចអាន ៖ មនុស្ស៨នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារចាក់វ៉ាក់សាំងកូវីដលើសកម្រិតនៅ អាល្លឺម៉ង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម