យន្តហោះដឹករដ្ឋាភិបាលយេមែនរងការវាយប្រហារ ស្លាប់និងរបួសមនុស្សជាង៧០នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

យន្តហោះដឹករដ្ឋាភិបាលយេមែនរងការវាយប្រហារ ស្លាប់និងរបួសមនុស្សជាង៧០នាក់

Published

on

មនុស្សចំនួន២២នាក់បានស្លាប់និងជាង៥០នាក់ទៀតរងរបួសក្នុងការវាយប្រហារមួយនៅឯព្រលានយន្តហោះទីក្រុង Aden ភាគអាគ្នេយ៍ប្រទេស យេមែន។

យ៉ាងហោចណាស់មានការផ្ទុះមួយភ្លាមៗបន្ទាប់ពីយន្តហោះមួយគ្រឿងដែលដឹករដ្ឋាភិបាលទើបបង្កើតថ្មីរបស់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះបានមកដល់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

បុគ្គលិកជំនួយនិងមន្រ្តីស្ថិតក្នុងចំណោមអ្នកស្លាប់និងរបួស។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចោទប្រកាន់ក្រុមឧទ្ទាម Houthi ថាជាអ្នកធ្វើសកម្មភាពភេរវកម្មដ៏កំសាកនេះ។

វីដេអូនៃឧប្បត្តិហេតុកាលពីថ្ងៃពុធបានបង្ហាញថា មានការផ្ទុះដ៏ធំមួយនៅពេលអ្នកដំណើរចាប់ផ្តើមចុះពីយន្តហោះដែលដឹកគណៈរដ្ឋមន្រ្តីថ្មីទៅកាន់ទីក្រុង Aden។

ហ្វូងមនុស្សដែលប្រមូលផ្តុំគ្នានៅព្រលានដើម្បីស្វាគមន៍ក្រុមរដ្ឋមន្រ្តីបានរត់គេចខ្លួននៅពេលផ្សែងយ៉ាងក្រាស់ហុយចេញពីអាកាសយានដ្ឋាន។ សំឡេងគ្រាប់កាំភ្លើងក៏ត្រូវបានគេឮភ្លាមៗផងដែរ។

មូលហេតុនៃការផ្ទុះនេះមិនទាន់ត្រូវបានគេដឹងច្បាស់ទេប៉ុន្តែប្រភពសន្តិសុខបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គ្រាប់កាំភ្លើងត្បាល់ចំនួន៣គ្រាប់បានធ្លាក់នៅឯព្រលាន។

គេហទំព័រព័ត៌មាន Al-Masdar Online របស់ប្រទេសយេមែនបានរាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងការងារលោក Yasmin al-Awadhi ត្រូវបានសម្លាប់ហើយអនុរដ្ឋមន្រ្តីក្រសួងយុវជននិងកីឡាលោក Moneer al-Wajeeh និងអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Nasser Sharif ស្ថិតក្នុងចំណោមអ្នករងរបួស។

នាយករដ្ឋមន្រ្តី Maeen Abdulmalik Saeed និងគណៈរដ្ឋមន្រ្តីរបស់គាត់ត្រូវបានគេនាំទៅកន្លែងមានសុវត្ថិភាពបន្ទាប់ពីការវាយប្រហារ។

គួរបញ្ជាក់ថា ប្រទេសយេមែនត្រូវបានបំផ្លិចបំផ្លាញដោយសារជម្លោះមួយដែលបានកើនឡើងក្នុងឆ្នាំ២០១៥នៅពេលដែលសម្ព័ន្ធរដ្ឋអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បើកប្រតិបត្តិការយោធាដើម្បីកម្ចាត់ពួក Houthi និងស្ដារការគ្រប់គ្រងរបស់លោកប្រធានាធិបតី Abdrabbuh Mansour Hadi ឡើងវិញ។

ការប្រយុទ្ធគ្នាបានបណ្តាលឲ្យមនុស្សជាង១១០,០០០នាក់ស្លាប់និងបង្កគ្រោះមហន្តរាយមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោកដោយមានមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពអត់ឃ្លានហើយធ្វើឲ្យប្រទេសនេះកាន់តែងាយរងគ្រោះជំងឺរាតត្បាតកូវីដ១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services