ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកអ្នកដំណើររបស់អាមេរិកឆេះទៀតហើយ នៅរដ្ឋ Colorado
យន្តហោះរបស់ក្រុមហ៊ុន American Airlines ដែលមានផ្ទុកអ្នកដំណើរ១៧២នាក់ ព្រមទាំងបុគ្គលិកអាកាសចរណ៍រួមទាំងអាកាសយានិក៦នាក់ បានឆាបឆេះ ក្រោយមានបញ្ហាគ្រឿងម៉ាស៊ីនពេលហោះឡើង និងបង្វែរទិសដៅសម្រាប់ការចុះចតយ៉ាងប្រញាប់។
តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអាកាសចរណ៍(FAA) ដែលត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិរាយការណ៍នៅមុននេះ យន្តហោះនោះបានហោះចេញពីរដ្ឋ Colorado Springs ហើយត្រូវបានធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន DFW នៅពេលដែលវាត្រូវបង្វែរទៅទីក្រុង Denver ។
តាមសេចក្តីរាយការណ៍នោះ FAA បានអះអាងថា នាវិកបានរាយការណ៍ពីការរំញ័រម៉ាស៊ីន។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា បន្ទាប់ពីយន្តហោះបានចុះចតដោយសុវត្ថិភាពនៅទីក្រុង Denver យន្តហោះបានជួបប្រទះ «បញ្ហាទាក់ទងនឹងម៉ាស៊ីន»។
ក្នុងឧបទ្ទវហេតុនេះ ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា អ្នកដំណើរចំនួន៦នាក់ត្រូវបាន «បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការវាយតម្លៃបន្ថែម» ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីរបួសដែលអាចកើតមាននោះទេ។ ប៉ុន្តែមានសេចក្តីរាយការណ៍ដែលដកស្រង់ពីអាកាសយានដ្ឋាន បានអះអាងថា មនុស្ស១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសាររបួសស្រាល។
វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីអ្នកដំណើរជាច្រើននាក់បានចេញពីស្លាបយន្តហោះ ខណៈដែលមានផ្សែងហុយចេញពីយន្តហោះ។
រហូតដល់ពេលនេះ មានមិនសេចក្តីរាយការណ៍ពីគ្រោះថ្នាក់និងការខូចខាតកម្រិតណានេះទេ ដោយ FAA និយាយថា ខ្លួនកំពុងស៊ើបអង្កេតឧប្បត្តិហេតុ និងមូលហេតុនៃអគ្គីភ័យ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


