ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់កើនដល់៥៣នាក់ក្នុងការវាយប្រហាររបស់អាមេរិកលើក្រុមហ៊ូធី
ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិកក្រោមការបញ្ជារបស់លោក Donald Trump ទៅលើក្រុមហ៊ូធីក្នុងប្រទេសយេម៉ែនបានកើនឡើងដល់៥៣នាក់ក្នុងនោះមានកុមារ៥នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៧ខែមីនានេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាលក្រុមហ៊ូធី បានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ មានមនុស្ស៥៣នាក់ត្រូវបានសម្លាប់ក្នុងនោះមាន កុមារ៥នាក់ និងស្ត្រី២នាក់ ហើយមនុស្ស៩៨នាក់បានរងរបួស បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកតាមរយៈមីស៊ីលនិងទំលាក់គ្រាប់បែកពីអាកាស។
កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាស យ៉ាងខ្លាំងក្លាលើគោលដៅក្រុម ហ៊ូធី ក្រោមបញ្ជាលោកប្រធានាធិបតី Donald Trump លើហេតុផលក្រុមនេះវាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម។
លោក Trump បានបង្ហោះថា៖«យើងនឹងប្រើប្រាស់កម្លាំងដ៏ច្រើនលើសលប់ រហូតដល់យើងសម្រេចបាននូវគោលបំណងរបស់យើង។ លោកបន្ថែមថា «ក្រុមចោរហ៊ូធីដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នេះ បានបាញ់មីស៊ីលទៅលើយន្តហោះសហរដ្ឋអាមេរិក ហើយបានកំណត់គោលដៅលើកងទ័ព និងសម្ព័ន្ធមិត្តរបស់យើង»។
លើសពីនេះ«ការលួចប្លន់ អំពើហិង្សា និងអំពើភេរវកម្ម» របស់ពួកគេបានធ្វើឱ្យខាតបង់រាប់ពាន់លានដុល្លារនិងធ្វើឱ្យមានហានិភ័យដល់អាយុជីវិត។ សំដៅទៅកាន់ក្រុមហូធីដោយផ្ទាល់ លោក Trump បានសរសេរថា ប្រសិនបើពួកគេមិនបញ្ឈប់«ឋាននរកដែលអ្នកមិនធ្លាប់ឃើញពីមុនមកនឹងមកដល់»។

ទោះយ៉ាងណា ក្រុមហ៊ូធីមិនបានងាករេក្នុងការឆ្លើយតបរបស់ពួកគេ ដោយនិយាយថា ការឈ្លានពានរបស់អាមេរិកនឹងមិនបន្ថយការគាំទ្ររបស់ពួកគេចំពោះប៉ាឡេស្ទីនឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក «គ្មានសិទ្ធិអំណាច ឬអាជីវកម្មណាមួយ ដែលផ្តាច់ការលើគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់»។
គាត់បានបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យថា «បញ្ចប់ការគាំទ្រចំពោះអំពើប្រល័យពូជសាសន៍ និងអំពើភេរវកម្មរបស់អ៊ីស្រាអែល និងឈប់សម្លាប់ប្រជាជនយេម៉ែន»។
មេដឹកនាំក្រុមហ៊ូធីលោក Abdul Malik al-Houthi បាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់គាត់នឹងកំណត់គោលដៅលើនាវាអាមេរិកនៅក្នុងសមុទ្រក្រហម ដរាបណាអាមេរិកនៅតែបន្តការវាយប្រហាររបស់ខ្លួនលើប្រទេសយេម៉ែន ដោយពួកគេអះអាងថាការវាយយប្រហារទាំងនោះកំណត់គោលដៅលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល សហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេសប៉ុណ្ណោះ។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ក្រុមហ៊ូធីបានកំណត់គោលដៅលើនាវាជំនួញរាប់សិបគ្រឿងជាមួយនឹងមីស៊ីល យន្តហោះគ្មានមនុស្សបើក និងការវាយប្រហារតាមទូកតូចៗនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden។ ពួកគេបានពន្លិចកប៉ាល់ចំនួនពីរ រឹបអូសយកនាវាទីបី និងបានសម្លាប់សមាជិកនាវិក៤នាក់៕




អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


