Connect with us

ព័ត៌មានអន្ដរជាតិ

ថៃនឹងទទួលបានវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនចិននៅខែក្រោយ

បានផុស

នៅ

យោងតាមក្រសួងសុខាភិបាលសាធារណៈថៃបានឲ្យដឹងថា ប្រទេសថៃនឹងទទួលបាននូវវ៉ាក់សាំងកូវីដចំនួន ២ លានដូសពីក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន ។

កញ្ចប់ដំបូងនៃវ៉ាក់សាំងចំនួន ២០០,០០០ ដូសនឹងមកដល់នៅខែក្រោយ ខណៈ ៨០០,០០០ ដូសទៀតនឹងមកដល់ក្នុងមីនា ហើយការបញ្ជាទិញចុងក្រោយចំនួន ១ លានដូសនឹងមកដល់នៅខែមេសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីមានការផ្ទុះឡើងកាលពីខែមុននៅឯផ្សារអាហារសមុទ្រខេត្ត សាមុត សាខន មន្ត្រីសុខាភិបាលថៃបានព្យាយាមដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ។ រលកនៃការឆ្លងខ្ពស់បំផុតរបស់ប្រទេសថៃបានកើនឡើងដល់ ១,៤៥១ ករណីដែលបានកើតឡើងកាលពីខែមេសា នៅពេលដែលមានវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង និងការរឹតត្បិតការធ្វើដំណើរបានកើតមាននៅទូទាំងប្រទេស ។

ទន្ទឹមនោះក្រុមហ៊ុនថៃ Siam Bioscience ក៏កំពុងស្ថិតក្នុងដំណើរការផលិតវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca/Oxford ផងដែរ។ វ៉ាក់សាំងនោះត្រូវបានគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅខែឧសភា ខណៈដែលរដ្ឋាភិបាលថៃបានកំណត់គោលដៅដើម្បីចាក់វ៉ាក់សាំងនេះដល់ប្រជាជនពាក់កណ្តាលនៃប្រជាជនប្រមាណ ៣៣ លាននាក់នៅចុងឆ្នាំនេះ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,៤៣៩ ករណី និងមានអ្នកស្លាប់ចំនួន ៦៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Thaiger

ចុចអាន ៖ ក្រោយមានអ្នកឆ្លងកូវីដច្រើនឡើងៗ នាយករដ្ឋមន្រ្តីថៃជំរុញឲ្យប្រជាជនកុំចេញទៅណា

ចុចអាន ៖ ក្រុង បាងកក លែងឲ្យញ៉ាំអាហារនៅតាមភោជនីយដ្ឋានក្រោយម៉ោង៧យប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម