ព័ត៌មានអន្ដរជាតិ
ចិន បិទទីក្រុងចំនួន៤ បន្ទាប់ពីផ្ទុះការឆ្លងកូវីដខ្លាំងបំផុតក្នុងរយៈពេល៥ខែ
ប្រទេសចិនបានកត់ត្រានូវការកើនឡើងខ្ពស់បំផុត នៃករណីជំងឺកូវីដ១៩ក្នុងរយៈពេលជាង៥ ខែ ខណៈទីក្រុងចំនួនបួនត្រូវបានបិទក្នុងគោលបំណងការពារកុំឲ្យមានរលកនៃការឆ្លងផ្សេងទៀត នៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី២នៅលើពិភពលោកមួយនេះ។

ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃពុធទី១៣ខែមករានេះថា អ្នកជំងឺថ្មីភាគច្រើនត្រូវបានគេរាយការណ៍ នៅជិតរដ្ឋធានីប៉េកាំងប៉ុន្តែខេត្តមួយនៅភាគឦសានប្រទេសចិន ក៏មានការកើនឡើងនូវករណីថ្មីផងដែរ ស្របពេលការផ្ទុះឡើងថ្មី បានធ្វើឲ្យមនុស្សជាង២៨លាននាក់ត្រូវដាក់ខ្លួននៅដាច់ដោយឡែកក្នុងផ្ទះ។
គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងថ្មីសរុប១១៥ករណី ត្រូវបានរាយការណ៍នៅចិនដីគោក បើប្រៀបធៀបទៅនឹង៥៥ករណីនៅថ្ងៃមុននេះ។ នេះគឺជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៣០ខែកក្កដាមក។

គណៈកម្មការបាននិយាយថា ១០៧ករណីនៃករណីថ្មីគឺជាការឆ្លងក្នុងសហគមន៍។ ខេត្ត Hebei ដែលព័ទ្ធជុំវិញទីក្រុងប៉េកាំងមានចំនួន៩០ករណីខណៈ ខេត្ត Heilongjiang ភាគឦសានបានរាយការណ៍ពីករណីថ្មីចំនួន១៦ករណី។
ខេត្ត Hebei បានបិទទីក្រុងចំនួន៣គឺ Shijiazhuang, Xingtai និង Langfang ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីការពារវីរុស កុំឲ្យរីករាលដាលតទៅទៀត។

នៅថ្ងៃពុធនេះ ខេត្ត Heilongjiang បានប្រកាសអាសន្នអំពីជំងឺកូវីដ១៩។ ទីក្រុង Suihua ដែលមានព្រំប្រទល់ជាប់ក្រុង Harbin បានដាក់ប្រជាជនរបស់ខ្លួនចំនួន៥.២លាននាក់ក្នុងការរឹតត្បិត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Straits Times

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?