ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ច្រានចោលសំណើអភិបាលកិច្ច«បណ្តោះអាសន្ន» របស់ពូទីន នៅអ៊ុយក្រែន
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ បានច្រានចោលការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន សម្រាប់ការរៀបចំអភិបាលកិច្ច«បណ្តោះអាសន្ន» នៅក្នុងទឹកដីអ៊ុយក្រែន។

នៅពេលត្រូវគេសួរអំពីសំណើរបស់ ពូទីន អំពីរដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយអង្គការសហប្រជាជាតិនៅអ៊ុយក្រែន លោក Guterres បាននិយាយថា៖ «ជាបឋម អ៊ុយក្រែនមានរដ្ឋាភិបាលស្របច្បាប់ ហើយដូច្នេះច្បាស់ណាស់ ត្រូវតែគោរព»។
ទាក់ទងនឹងជម្លោះដែលកំពុងកើតឡើង និងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលសន្តិភាព លោក Guterres បានបញ្ជាក់ថា UN បានជជែកគ្នាខ្លះដែរអំពីរឿងនេះជាមួយសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ លោកបានបំភ្លឺថា UN បច្ចុប្បន្នមិនបានដើរតួនាទីផ្ទាល់ក្នុងការចរចាដែលមានគោលបំណងបង្រួបបង្រួមបទឈប់បាញ់នៅក្នុងតំបន់សមុទ្រខ្មៅនោះទេ។
សូមបញ្ជាក់ថា ក្នុងជំនួបជាមួយនាវិកនាវាមុជទឹកនៅទីក្រុង Murmansk របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានស្នើឲ្យដាក់ប្រទេសអ៊ុយក្រែន ស្ថិតនៅក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UN) ជាបណ្តោះអាសន្នសិន ជាមធ្យោបាយមួយ ដើម្បីរក្សាស្ថិរភាពប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ និងសម្រួលឲ្យមានការបោះឆ្នោតថ្មី។
មូលហេតុនៅពីក្រោយសំណើនេះគឺព្រោះតែ អាណត្តិរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាប្រធានាធិបតីអ៊ុយក្រែន បានផុតកំណត់តាំងតែពីខែឧសភាឆ្នាំ២០២៤មកម្ល៉េះ ហើយក៏គ្មានការបោះឆ្នោតថ្មីដែរ ដូច្នេះរុស្ស៊ីមើលឃើញថា បច្ចុប្បន្នអ៊ុយក្រែន កំពុងដឹកនាំដោយរដ្ឋាភិបាលមិនស្របច្បាប់។
ថ្នាក់ដឹកនាំអ៊ុយក្រែនបានច្រានចោលសំណើរបស់លោក ពូទីន ដោយបញ្ជាក់ថា រុស្ស៊ីមិនស្វែងរកសន្តិភាពពិតប្រាកដទេ ប៉ុន្តែផ្ទុយទៅវិញកំពុងព្យាយាមកំណត់លក្ខខណ្ឌនៃអនាគតរបស់អ៊ុយក្រែនទៅវិញ៕
ដោយ៖ ឈាង
ចុចអាន៖ ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


