ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ ថៃមានអ្នកស្លាប់ដោយសារកូវីដ ២ នាក់ និងឆ្លងថ្មី ២៧១ ករណី
រដ្ឋាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍អំពីការស្លាប់ថ្មីចំនួន ២ នាក់ និងករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ២៧១ ករណី ខណៈការឆ្លងក្នុងស្រុកមានចំនួន ២៥៩ និងករណីនាំចូលចំនួន ១២ ករណី ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននិយាយថា អ្នកស្លាប់ម្នាក់ក្នុងចំណោមបុរស ២ នាក់គឺបុរសជនជាតិអង់គ្លេសអាយុ ៧១ ឆ្នាំមកពីទីក្រុងឡុងដ៍មានជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត និងមហារីកសួត ។ ចំណែកអ្នកស្លាប់ម្នាក់ទៀតជាពលករថៃភេទប្រុសអាយុ ៥៣ ឆ្នាំមានជំងឺទឹកនោមផ្អែម ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១,២៦២ ករណី ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៩ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ សមាគមទេសចរណ៍ថៃស្នើរដ្ឋាភិបាលលើកលែងការធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងកូវីដ
ចុចអាន ៖ បិទផ្សារមួយទៀតនៅថៃ ក្រោយទារកអាយុ ៣ ខែ និងអ្នកលក់តេស្តវិជ្ជមានកូវីដ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ