ព័ត៌មានអន្ដរជាតិ
Update ៖ អ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីកើនដល់ ៣៤ នាក់
យ៉ាងហោចណាស់មនុស្ស ៣៤ នាក់បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័របានវាយប្រហារកោះ Sulawesi របស់ប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា នេះ ។
មនុស្សរាប់រយនាក់ទៀតបានរងរបួសនៅពេលដែលការរញ្ជួយដីបានកើតឡើងនៅព្រឹកព្រលឹមដែលបង្កឲ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជននៅកោះនេះ ។

លោក Ali Rahman ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា “ព័ត៌មានចុងក្រោយដែលយើងទទួលបានគឺថាមនុស្សចំនួន ២៦ នាក់បានស្លាប់នៅក្នុងទីក្រុង Mamuju ខណៈដែលអ្នកស្លាប់ជាច្រើនត្រូវបានកប់នៅក្រោមគំនរបាក់បែក” ។
ដោយឡែកទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថា ក្រោយមកមនុស្ស ៨ នាក់បន្ថែមបានស្លាប់នៅក្នុងតំបន់មួយនៅភាគខាងត្បូងនៃទីក្រុង Mamuju ជាទីក្រុងដែលមានប្រជាជនចំនួន ១១០,០០០ នាក់នៅខេត្ត West Sulawesi ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់ ៣៤ នាក់ ។

ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយ ៦ គីឡូម៉ែត្រភាគឦសានក្រុង Majene ជាមួយជម្រៅ ១០ គីឡូម៉ែត្រ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រជាពលរដ្ឋរាប់ពាន់នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកសុវត្ថិភាពបន្ទាប់ពីការរញ្ជួយដីនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនបានបង្កឲ្យមានការព្រមានពីរលកយក្សស៊ូណាមិទេ ប៉ុន្តែវាមានការរង្គើខ្លាំងក្លារយៈពេលប្រហែល ៧ វិនាទី ។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា សណ្ឋាគារមួយនិងការិយាល័យអភិបាលខេត្ត West Sulwesi ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយអគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ផងដែរ ។
គួរបញ្ជាក់ថា ដោយសារតែមានទីតាំងស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ប្រទេសឥណ្ឌូនេស៊ីតែងតែរងការវាយប្រហារដោយការរញ្ជួយដី ៕
សូមទស្សនាវីដេអូ!
A child who is still alive trapped under rubble after the earthquake in West Sulawesi. pic.twitter.com/mrBskAZcRv
— Saifulbahri Ismail (@saifulCNA) January 15, 2021
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ តាមពិតយន្តហោះ Boeing ដែលធ្លាក់ក្នុងឥណ្ឌូនេស៊ីអាក់ខានហោះហើរជិតមួយឆ្នាំមកហើយ
ចុចអាន ៖ រញ្ជួយដីខ្លាំងក្លានៅ ឥណ្ឌូនេស៊ី បណ្តាលឲ្យមានអ្នកស្លាប់និងការខូចខាតធ្ងន់ធ្ងរ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ