Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមផ្ទុះការឆ្លងកូវីដក្នុងសហគមន៍ ក្រោយស្ងាត់ជិត២ខែ

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួនពីរករណី នៅខេត្តភាគខាងជើង Hai Duong និង Quang Ninh នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រទេសនេះមិនមានការឆ្លងក្នុងសហគមន៍សោះរយៈពេល៥៥ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺទី១៥៥២គឺជាស្ត្រីអាយុ៣៤ឆ្នាំដែលធ្វើការឲ្យក្រុមហ៊ុន Vietnam Poyun Electronics Co., Ltd. ក្នុងខេត្ត Hai Duong។

នាងរស់នៅឃុំ Hung Dao នៃទីប្រជុំជន Chi Linh និងមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្មការិនីម្នាក់ទៀតក្នុងទីប្រជុំជននេះ ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានកូវីដនៅពេលត្រឡប់មកពីប្រទេសជប៉ុនវិញកាលពីសប្តាហ៍មុន។

អាជ្ញាធរសុខាភិបាលខេត្ត Hai Duong កំពុងបើកការស៊ើបអង្កេតដើម្បីតាមរកមនុស្សទាំងអស់ដែលមានទំនាក់ទំនងជាមួយនាង។

ចំណែកអ្នកជំងឺទី១៥៥៣ គឺជាបុគ្គលិកអាយុ៣១ឆ្នាំនៅអាកាសយានដ្ឋានអន្តរជាតិ Van Don ក្នុងខេត្ត Quang Ninh និងរស់នៅក្នុងតំបន់ Hong Ha របស់ខេត្តនេះ។

ដោយធ្វើការនៅអាកាសយានដ្ឋាន គាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សជាច្រើនដែលបានវិលត្រឡប់មកពីបរទេស។

បច្ចុប្បន្ន អ្នកជំងឺទាំងពីរត្រូវបានព្យាបាលនៅមន្ទីរពេទ្យ National Hospital for Tropical Diseases ក្នុងទីក្រុង ហាណូយ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ខែមករានេះ ប្រទេសវៀតណាមមានករណីកូវីដសរុប១,៥៥៣ករណី ស្លាប់៣៥នាក់និងជាសះស្បើយ ១,៤៣០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Explorer

ចុចអាន៖ វៀតណាមដាក់ទោស អ្នកបម្រើការលើយន្តហោះដែលធ្វើឲ្យជំងឺកូវីដឆ្លងរាលដាលដល់អ្នកដទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម