Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែក្តៅ! លោកស្រី ស៊ូជី អំពាវនាវឲ្យប្រជាជនចេញធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ

បានផុស

នៅ

គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃច័ន្ទទី០១ខែកុម្ភៈនេះបាននិយាយថា មេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី បានអំពាវនាវដល់សាធារណជនកុំឲ្យទទួលយករដ្ឋប្រហារដោយយោធាឲ្យសោះនិងជំរុញឲ្យពួកគេធ្វើបាតុកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចុះឈ្មោះមេដឹកនាំលោកស្រីអ៊ុងសានស៊ូជី បាននិយាយថា “សកម្មភាពរបស់យោធាគឺជាសកម្មភាពដែលធ្វើឲ្យប្រទេសនេះវិលត្រឡប់ទៅរករបបផ្តាច់ការវិញ។ ខ្ញុំសូមជំរុញឲ្យប្រជាជនកុំទទួលយករដ្ឋប្រហារនេះឲ្យសោះនិងត្រូវតវ៉ាប្រឆាំងនឹងរដ្ឋប្រហារដោយយោធា”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម