សេចក្តីថ្លែងការណ៍ទាំងស្រុងរបស់លោក Joe Biden ស្តីពីស្ថានភាពនៅប្រទេស មីយ៉ាន់ម៉ា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

សេចក្តីថ្លែងការណ៍ទាំងស្រុងរបស់លោក Joe Biden ស្តីពីស្ថានភាពនៅប្រទេស មីយ៉ាន់ម៉ា

Published

on

នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតី Joe Biden បានគំរាមដាក់ទណ្ឌកម្មថ្មីលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារនិងចាប់ខ្លួនមេដឹកនាំស៊ីវិលរបស់រដ្ឋាភិបាលរួមទាំងលោកស្រី អ៊ុងសានស៊ូជី ផងដែរ។

លោក Biden បានថ្កោលទោសកងទ័ពរបស់ប្រទេសនេះសម្រាប់ការធ្វើរដ្ឋប្រហារ ដោយហៅថាជាការវាយលុកដោយផ្ទាល់ទៅលើដំណើរការរបស់ប្រទេសនេះឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។

ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់លោកប្រធានាធិបតី Joseph R. Biden, Jr. ស្តីពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា៖

ការរឹបអូសយកអំណាចដោយយោធានៅក្នុងប្រទេសភូមា ការឃុំខ្លួនលោកស្រីអ៊ុងសានស៊ូជីនិងមន្រ្តីស៊ីវិលដទៃទៀតនិងការប្រកាសអំពីស្ថានភាពអាសន្នរបស់ប្រទេសគឺជាការរំលោភដោយផ្ទាល់ទៅលើការផ្លាស់ប្តូររបស់ប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ នៅក្នុងលទ្ធិប្រជាធិបតេយ្យ កងកម្លាំងមិនគួរព្យាយាមប្រើអំណាចដើម្បីបំផ្លាញឆន្ទៈរបស់ប្រជាជនឬប៉ុនប៉ងលុបបំបាត់លទ្ធផលនៃការបោះឆ្នោតដែលគួរឲ្យទុកចិត្តបានឡើយ។ អស់រយៈពេលជិតមួយទសវត្សរ៍មកនេះ ប្រជាជនភូមាបាននិងកំពុងធ្វើការជាប្រចាំដើម្បីនាំឲ្យមានការបោះឆ្នោត អភិបាលកិច្ចស៊ីវិលនិងការផ្ទេរអំណាចដោយសន្តិវិធី។ វឌ្ឍនភាពនោះគួរតែត្រូវបានគោរព។

សហគមន៍អន្តរជាតិគួរតែរួមគ្នាក្នុងសំឡេងតែមួយ ដើម្បីដាក់សម្ពាធដល់យោធាភូមាឲ្យលះបង់អំណាចដែលពួកគេបានកាន់កាប់ភ្លាមៗ ដោះលែងសកម្មជននិងមន្ត្រីដែលពួកគេឃុំខ្លួន ដកការរឹតត្បិតលើផ្នែកទូរគមនាគមន៍ទាំងអស់និងចៀសវាងអំពើហិង្សាប្រឆាំងជនស៊ីវិល។ សហរដ្ឋអាមេរិកកំពុងកត់សម្គាល់អ្នកដែលឈរជាមួយប្រជាជនភូមាក្នុងគ្រាលំបាកនេះ។ យើងនឹងធ្វើការជាមួយដៃគូរបស់យើងនៅទូទាំងតំបន់និងពិភពលោក ដើម្បីគាំទ្រដល់ការស្តារលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋឡើងវិញក៏ដូចជានាំអ្នកបំផ្លាញការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់ភូមាឲ្យមកទទួលខុសត្រូវផងដែរ។

សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយផ្អែកលើការរីកចម្រើនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ការថយក្រោយនៃការរីកចម្រើននោះ នឹងត្រូវពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់និងអំណាចរបស់យើង ហើយបន្ទាប់មកនឹងមានសកម្មភាពសមស្រប។

សហរដ្ឋអាមេរិកនឹងក្រោកឈរដើម្បីលទ្ធិប្រជាធិបតេយ្យនៅកន្លែងណាដែលរងការវាយប្រហារ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ White House

ចុចអាន៖ លោក Biden គំរាមដាក់ទណ្ឌកម្មប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ24 mins ago

ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់គុក​១​ឆ្នាំ​ ចេញ​មក​វិញ​ខ្លាំង​លើស​ដើម​ ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​​វិញ

ព័ត៌មានជាតិ1 hour ago

ខេត្ត​ព្រះសីហនុ​ប្រកាស​ផ្លាស់ប្តូរ​មន្ត្រី​សំខាន់ៗ​មួយចំនួន​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បន្ថែម​ទៀត​

ព័ត៌មានជាតិ1 hour ago

មេប៉ូលិស​ក្រុង​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ជន​ណា​អុកឡុក ឬ​បង្កបញ្ហា​ពេលធ្វើ​ច​ត្តា​ឡី​ស័ក

ព័ត៌មានជាតិ1 hour ago

រកឃើញឆ្លងកូវីដម្នាក់ទៀតនៅព្រះសីហនុ បិទទីតាំងសណ្ឋាគារ អេស អេស

ព័ត៌មានជាតិ2 hours ago

ធ្លាប់​លឺ​ទេ ? សត្វ​ជ្រូកព្រៃ​ខ្វេះ​មនុស្ស​ឲ្យ​ស្លាប់ ពេលនេះ​ប៉ះ​ហើយ !

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services