ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខ UN ត្រៀមកោះប្រជុំបន្ទាន់ស្តីពីរដ្ឋប្រហារនៅ មីយ៉ាន់ម៉ា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារនេះស្តីពីការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអគ្គលេខាធិការលោក Antonio Guterres ហៅថាជា “ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់កំណែទម្រង់ប្រជាធិបតេយ្យ” នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិលោកស្រី Barbara Woodward គឺជាប្រធានក្រុមប្រឹក្សានៅខែនេះ ហើយបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមប្រឹក្សានេះនឹងពិនិត្យមើលវិធានការជាច្រើនដើម្បីគាំទ្រការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៨ខែវិច្ឆិកា ដែលឈ្នះដោយគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជី និងធានាឲ្យបាននូវការដោះលែងម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពណូបែលរូបនេះ និងមេដឹកនាំផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយយោធា។
លោកស្រី Woodward និយាយថា “នៅពេលនេះ យើងមិនមានគំនិតជាក់លាក់លើវិធានការទាំងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅ UN វិធានការទាំងនោះមានន័យថា ជាការដាក់ទណ្ឌកម្ម។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យ UN លោក Stephane Dujarric បាននិយាយថា ស្ថាប័នពិភពលោកមួយនេះមិនអាចទាក់ទងមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទេ ហើយក៏មិនមានព័ត៌មានអំពីអ្នកដែលត្រូវបានចាប់ខ្លួនដែរ។
លោក Dujarric និយាយថា សហរដ្ឋអាមេរិកបារម្ភថា សកម្មភាពយោធាអាចធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៦០ម៉ឺននាក់ ដែលនៅសេសសល់ក្នុងរដ្ឋ Rakhine ភាគខាងជើងដោយក្នុងនោះ រាប់បញ្ចូលទាំងមនុស្សចំនួន១២០,០០០នាក់ដែលកំពុងជាប់ឃុំនៅក្នុងជំរំផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Hindustan Times
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ