ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មកាន់តែខ្លាំងក្នុងទីក្រុង យ៉ាំងហ្គោន ខណៈអ៊ីនធឺណិតត្រូវកាត់ផ្តាច់ទាំងស្រុង
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាក្នុងទីក្រុង យ៉ាំងហ្គោន របស់ប្រទេសមីយ៉ាន់ម៉ាដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធានៅសប្តាហ៍នេះ។
ក្រុមអ្នកតវ៉ាបាននាំគ្នាស្រែក “មេដឹកនាំផ្តាច់ការយោធាចាញ់ ចាញ់, លទ្ធិប្រជាធិបតេយ្យ ឈ្នះ ឈ្នះ” នៅក្នុងបាតុកម្មទ្រង់ទ្រាយធំបំផុតចាប់តាំងពីកងទ័ពដណ្តើមយកអំណាច។
ពួកគេបានអំពាវនាវឲ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុងសាន ស៊ូជីនិងអ្នកផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយកងទ័ព។
ការតវ៉ានេះបានកើតឡើង បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់យោធាដើម្បីបញ្ឈប់ការប្រមូលផ្តុំរបស់ប្រជាជន ដោយបិទបណ្តាញសង្គមក៏ដោយ។
កាលពីយប់ថ្ងៃសុក្រ ក្រុមហ៊ុន Telenor ដែលជាអ្នកផ្តល់សេវាអ៊ីនធឺណិតដ៏សំខាន់មួយរបស់ប្រទេសនេះបានបញ្ជាក់ថា ខ្លួនត្រូវបានគេបញ្ជាឲ្យបិទការចូលទៅកាន់គេហទំព័រចំនួនពីររហូតដល់មានការជូនដំណឹងបន្ថែមទៀត។
មេដឹកនាំធ្វើរដ្ឋប្រហារបានបិទ Facebook កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទថា បង្កអស្ថិរភាព។ ហើយនៅថ្ងៃសៅរ៍នេះ មានរបាយការណ៍អំពីការបិទអ៊ីនធឺណិតទាំងស្រុង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ