Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះអំពើហិង្សាក្នុងបាតុកម្មនៅមីយ៉ាន់ម៉ា ប៉ូលិសបាញ់គ្រាប់ពិតលើបាតុករ

បានផុស

នៅ

អំពើហិង្សាបានផ្ទុះឡើងនៅថ្ងៃទី៤ នៃការតវ៉ាប្រឆាំងនឹងរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី៩ខែកុម្ភៈ ប៉ូលិសបានចាប់ផ្តើមបំបែកក្រុមបាតុករនៅទីក្រុង ណៃពិដោ ដោយប្រើទាំងគ្រាប់កាំភ្លើងជ័រនិងគ្រាប់ពិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីម្នាក់ត្រូវបានគេបាញ់ចំក្បាលអំឡុងការតវ៉ា ហើយពេលនេះនាងកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។

គ្រូពេទ្យម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “អ្នកជំងឺនៅតែដកដង្ហើមយឺតៗដោយមានជំនួយពីឧបករណ៍ដកដង្ហើម”។

ការបាញ់ដោយប៉ូលិសក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់រងរបួសខណៈម្នាក់ក្នុងចំណោមពួកគេ ត្រូវបានបាញ់ចំទ្រូងដោយគ្រាប់កាំភ្លើងពិត។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុង ណៃពិដោ។

គ្រូពេទ្យបាននិយាយថា “គ្រាប់កាំភ្លើងបានចូលក្នុងខ្លួនរបស់គាត់ ប៉ុន្តែស្ថានភាពរបស់គាត់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ មន្ទីរពេទ្យត្រូវបានបិទដោយសារតែចលនាមិនគោរពតាមបញ្ជារបស់ជនស៊ីវិល ប៉ុន្តែក្រុមគ្រូពេទ្យខាងក្រៅកំពុងផ្តល់ការព្យាបាលដល់អ្នកជំងឺនៅពេលនេះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Myanmar Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម