Connect with us

ព័ត៌មានអន្ដរជាតិ

ជាលើកដំបូងហើយ ក្រុមមនុស្ស២ប្រភេទនឹងត្រូវធ្វើតេស្តវ៉ាក់សាំងកូវីដ

បានផុស

នៅ

ក្រុមហ៊ុនផលិតវ៉ាក់សាំង Janssen ដែលជាផ្នែករបស់ក្រុមហ៊ុនឱសថយក្ស Johnson and Johnson កំពុងតែសំឡឹងទៅរកការធ្វើតេស្តអំពីប្រសិទ្ធភាពនៃថ្នាំបង្ការលើកុមារនិងក្មេងតូចៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ្តីមានផ្ទៃពោះ ក៏ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងរ៉ាដារបស់ក្រុមហ៊ុនផងដែរ។

ប្រធានផ្នែកវ៉ាក់សាំងវីរុសនៅឯក្រុមហ៊ុន លោកស្រី Hanneke Schuitemaker បាននិយាយថា កិច្ចពិភាក្សាលើការអនុម័តការសិក្សាទៅលើផលប៉ះពាល់នៃវ៉ាក់សាំងនេះ ទំនងជានឹងរាប់បញ្ចូលទាំងទារកផងដែរប្រសិនបើគ្រប់យ៉ាងដំណើរការទៅល្អ។

រឿងនេះកើតឡើងនៅពេលអ្នកស្រាវជ្រាវវ៉ាក់សាំង Oxford-AstraZeneca នឹងចាប់ផ្តើមធ្វើតេស្តលើកុមារចាប់ពីអាយុ៦ឆ្នាំនៅចុងខែនេះ ខណៈអ្នកជំនាញបន្តជំរុញឲ្យមានការយល់ឃើញអំពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរបស់មនុស្សគ្រប់វ័យ។

ការធ្វើតេស្តថ្មីដែលនឹងចាប់ផ្តើមនៅចុងខែនេះ នឹងមានអ្នកស្ម័គ្រចិត្តចំនួន៣០០នាក់ដើម្បីវាយតម្លៃវ៉ាក់សាំងដែលត្រូវបានគេស្គាល់ឈ្មោះថា ChAdOx1 nCoV-19 ជាមួយយុវជនអាយុរហូតដល់១៧ឆ្នាំ។

លោក Andrew Pollard សាស្រ្តាចារ្យផ្នែកជំងឺឆ្លងនិងភាពស៊ាំរបស់កុមារនិងជាប្រធានស៊ើបអង្កេតលើការសាកល្បងវ៉ាក់សាំងរបស់ Oxford បាននិយាយថា “ខណៈដែលកុមារភាគច្រើនមិនមានផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយទំនងជាមិនស្រួលខ្លួននឹងការឆ្លងនោះ វាចាំបាច់ណាស់ក្នុងការបង្កើតសុវត្ថិភាពនិងការឆ្លើយតបភាពស៊ាំចំពោះវ៉ាក់សាំងលើកុមារនិងមនុស្សវ័យក្មេង ដោយសារក្មេងខ្លះអាចទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំង។

លោកបន្តថា “ការសាកល្បងថ្មីទាំងនេះនឹងពង្រីកការយល់ដឹងរបស់យើងលើការគ្រប់គ្រងវីរុស SARS-CoV2 ដល់ក្រុមមនុស្សវ័យក្មេង”។

ការចាក់វ៉ាក់សាំងលើកដំបូងក្រោមការសាកល្បង នឹងត្រូវធ្វើឡើងក្នុងខែនេះដោយមានកុមាររហូតដល់ទៅ២៤០នាក់នឹងទទួលវ៉ាក់សាំង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម