យន្តហោះចម្បាំងរុស្ស៊ី Su-57 ធ្វើតេស្តផ្ទុកអាវុធលឿនជាងផ្លេកបន្ទោរថ្មី – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងរុស្ស៊ី Su-57 ធ្វើតេស្តផ្ទុកអាវុធលឿនជាងផ្លេកបន្ទោរថ្មី

Published

on

យោងតាមប្រភពព័ត៌មានពីខាងក្នុងឧស្សាហកម្មឧស្សាហកម្មយោធារបស់រុស្ស៊ីបានឲ្យដឹងថា យន្តហោះបំបាំងកាយ Su-57 របស់រុស្ស៊ីត្រូវបានរាយការណ៍ថាកំពុងធ្វើតេស្តលើសមត្ថភាពផ្ទុកអាវុធល្បឿនលឿនជាងសម្លេងថ្មីរបស់ខ្លួន ។

មេដឹកនាំឧស្សាហកម្មការពារជាតិបានចង្អុលបង្ហាញជាយូរមកហើយថា យន្តហោះចម្បាំងជំនាន់ទី ៥ របស់រុស្ស៊ី Su-57 នឹងមានអាវុធពិសេសជាច្រើនត្រូវបានរចនាឡើងសម្រាប់យន្តហោះនេះ ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីដើមសប្តាហ៍នេះថា មីស៊ីលផ្លោងលឿនជាងផ្លេកបន្ទោរថ្មីត្រូវបានដឹកដោយយន្តហោះ Su-57 សម្រាប់ការហោះហើរសាកល្បង ។ ព័ត៌មានលម្អិតនៃអាវុធនេះគឺមិនច្បាស់លាស់នៅឡើយទេ ទោះយ៉ាងណាវាទំនងជាអាវុធដូចគ្នាដែលត្រូវបានបង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ។

យន្តហោះចម្បាំង Su-57 ត្រូវបានគេរំពឹងថានឹងផ្ទុកកាំជ្រួចមីស៊ីល Kh-47M2 “Kinzhal” ជាអាវុធល្បឿនលឿនជាងសម្លេងបាញ់បង្ហោះទៅដែនអាកាសដែលបានដាក់ពង្រាយរួចហើយនៅលើយន្តហោះចម្បាំងរយៈចម្ងាយឆ្ងាយ MiG-31 របស់កងទ័ពអាកាសរុស្ស៊ីដែលមានល្បឿនលឿនបំផុតរហូតដល់កម្រិត Mach 10 ខណៈយន្តហោះទម្លាក់គ្រាប់បែកស្វ័យប្រវត្តិ Tu-160 គ្រោងនឹងធ្វើឲ្យប្រសើរប្រហាក់ប្រហែលគ្នានេះ ។

ទន្ទឹមនោះប្រទេសរុស្ស៊ីក៏បានបង្កើតយានអវកាសល្បឿនលឿនជាងសម្លេង Avangard ដែលត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត ហើយបច្ចុប្បន្នកំពុងសាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងប្រឆាំងនាវា Zircon ដែលនឹងត្រូវដឹកដោយនាវាផ្ទុកយន្តហោះរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ីនឹងបាញ់បង្ហោះគ្រាប់រ៉ុកកែតច្រើនជាង ១០ គ្រឿងទៅគន្លងតារាវិថី នៅឆ្នាំនេះ

ចុចអាន ៖ រុស្ស៊ីបណ្តេញអ្នកការទូតមកពីប្រទេសសហភាពអឺរ៉ុបចំនួន ៣ ជុំវិញការចូលរួមធ្វើបាតុកម្មគាំទ្រលោក Navalny

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

ក្រសួងអប់រំ​សម្រេចបិទ​សាលា​រៀន​​នៅ ក្រុង​ព្រះសីហនុ និង​​ស្រុក​ស្ទឹង​ហាវ

ព័ត៌មានជាតិ16 mins ago

ចិន​ផ្តល់​ជំនួយ​បរិក្ខារ​បច្ចេកទេស​ អាច​មាន​សមត្ថភាព​ធ្វើ​តេស្ត​ពិនិត្យ​កូវីដ១៩បាន ១០០០​សម្រាប់​ក្នុង​មួយថ្ងៃ

ព័ត៌មានជាតិ45 mins ago

អាវុធហត្ថ​ប្រកាស​លេខ​ទូរសព្ទ​៣​ខ្សែ​ ដើម្បី​ទទួល​ព័ត៌មាន​ពី​មហាជន​ឈាន​ដល់​ការ​ចាប់ខ្លួន​ក្រុម​ឃាតក​ដៃដល់​

ព័ត៌មានជាតិ1 hour ago

អាជ្ញាធរខេត្ត ចេញ​ទាំងយប់​តាម​យក​មនុស្ស​១០​នាក់​ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក

ព័ត៌មានជាតិ2 hours ago

មន្ទីរពេទ្យ​ធំៗ​នៅ​ភ្នំពេញ​​មិនទាន់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ស៊ី​ណូ​ហ្វា​ម​ដូ​ស​ទី​ពីរ​នៅ​ឡើយ​ទេ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services