ព័ត៌មានអន្ដរជាតិ
បាក់ផ្លូវហាយវ៉េ នៅចិន ស្លាប់មនុស្ស ១៩នាក់
តាមសេចក្តីរាយការណ៍របស់ Xinhua នៅថ្ងៃពុធទី១ខែឧសភា, មនុស្សចំនួន១៩នាក់ ត្រូវបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ផ្លូវហាយវ៉េមួយនៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។

ផ្លូវដែលតភ្ជាប់ពីទីក្រុង Meizhou និងតំបន់ Dabu ក្នុងខេត្ត ក្វាងទុង បានបាក់នៅម៉ោងប្រហែល២:១០នាទីទាបភ្លឺ ខណៈឧបទ្ទវហេតុនេះ ក៏បណ្តាលឲ្យរថយន្តចំនួន១៨គ្រឿង ត្រូវជាប់គាំងជាមួយមនុស្សសរុប៤៩នាក់ផងដែរ។
តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃពុធ ក្រៅពីមនុស្សបាត់បង់ជីវិត១៩នាក់, នៅមានមនុស្ស៣០នាក់ទៀត ត្រូវរបួស កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ភ្លាមៗក្រោយគ្រោះថ្នាក់នេះ អាជ្ញាធរបានបញ្ជូនក្រុមការងារមានគ្នាប្រហែល៥០០នាក់ ទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការបាក់ផ្លូវនៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់ឡើយ ប៉ុន្តែគេបានចង្អុលទៅបញ្ហាអាកាសធាតុ ព្រោះថា ខេត្តក្វាងទុង ត្រូវរងការវាយប្រហារដោយព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដូចជាគ្រោះទឹកជំនន់និងខ្យល់ព្យុះកំបុតត្បូងជាដើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្លូវហាយវ៉េបែលហ្ស៊ិក រាប់គីឡូម៉ែត្រ ក្លាយជាភ្នំសំរាម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


