Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ផ្សារបង្គាផ្ទុះកូវីដក្នុងខេត្ត សាមុត សាខន បានបើកឡើងវិញក្រោយបិទជាង២ខែ

បានផុស

នៅ

ផ្សារបង្គាក្នុងខេត្ត សាមុត សាខន បានបើកដំណើរការវិញហើយនៅថ្ងៃចន្ទនេះ បន្ទាប់ពីត្រូវបានបិទចាប់តាំងពីថ្ងៃទី១៩ខែធ្នូមក នៅពេលរលកនៃជំងឺកូវីដ១៩ បានចាប់ផ្តើមផ្ទុះចេញពីទីនោះ។

ផ្សារនេះមានសភាពអ៊ូអរមុនពេលថ្ងៃរះ ដោយសម្បូរទៅដោយអ្នកទិញនិងពលករចំណាកស្រុក។

ពួកគេទាំងអស់ ត្រូវតែអនុវត្តឲ្យបានតឹងរ៉ឹងនូវវិធានការ ការពារការរីករាលដាលនៃវីរុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឡានដឹកគ្រឿងសមុទ្រទៅកាន់ទីផ្សារ ហើយយានយន្តរបស់អ្នកលក់និងអ្នកទិញ ត្រូវតែឆ្លងកាត់ចំណុចត្រួតពិនិត្យ។ កម្តៅរបស់មនុស្ស ត្រូវបានវាស់ហើយពួកគេត្រូវតែបង្ហាញភស្តុតាងថា ពួកគេបានធ្វើតេស្តរកជំងឺកូវីដ១៩រួចហើយ។

ករណីលើកលែងគឺបុគ្គលិកទីផ្សារ។ រដ្ឋបាលទីផ្សារបានចេញលិខិតបញ្ជាក់ថា ពួកគេបានឆ្លងកាត់ការពិនិត្យសុខភាពរួចហើយ។

កម្មករចំណាកស្រុកទាំងអស់នៅតាមផែត្រីនិងបង្គា ត្រូវតែពាក់ម៉ាស់និងឧបករណ៍ការពារដូចជាស្រោមដៃ ស្បែកជើងកៅស៊ូនិងអៀមកៅស៊ូ ស្របតាមស្តង់ដារដែលកំណត់ដោយក្រសួងសុខាភិបាល។

អ្នកទិញឬអ្នកនេសាទ ដែលនាំបង្គានិងត្រីពីកសិដ្ឋានរបស់ពួកគេមកលក់នៅលើទីផ្សារ ម្នាក់ៗទទួលបានប័ណ្ណតម្រង់ជួរ ហើយត្រូវរង់ចាំនៅកន្លែងដែលមានកន្លែងអង្គុយជាជួរ ស្របនឹងគោលការណ៍គម្លាតសង្គម។

អាហារសមុទ្រ ត្រូវបានតម្រៀបដោយកម្មករនៅតាមទីតាំងដែលមានអនាម័យត្រឹមត្រូវ។

អាជីវករនិងម្ចាស់តូបត្រីនិងបង្គា សុទ្ធតែបានសម្តែងនូវក្តីរីករាយដែលនៅទីបំផុត ផ្សារនេះបានបើកដំណើរការឡើងវិញបន្ទាប់ពី បិទអស់រយៈពេលជាង១០សប្តាហ៍។

ពួកគេធានាថា ពួកគេនឹងអនុវត្តយ៉ាងតឹងរ៉ឹងនូវរាល់វិធានការប្រឆាំងជំងឺកូវីដ១៩ ហើយសង្ឃឹមថា សេដ្ឋកិច្ចរបស់ខេត្ត សាមុត សាខន នឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម