ព័ត៌មានអន្ដរជាតិ
ជនជាតិរ៉ូហ៊ីងយ៉ាច្រើនទៀតភៀសខ្លួនពីមីយ៉ាន់ម៉ាទៅដល់ឥណ្ឌូណេស៊ី ខណៈមានអ្នកស្លាប់៦នាក់
យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ ខណៈដែលជនជាតិរ៉ូហ៊ីងយ៉ាជិត១០០នាក់រត់ភៀសខ្លួនតាមទូក បានមកដល់ខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី ដែលជាការរត់គេចខ្លួនចុងក្រោយពីប្រទេសមីយ៉ាន់ម៉ាដែលធ្វើទុក្ខបុកម្នេញពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១ខែវិច្ឆិកានេះ។
ប្រធានសហគមន៍នេសាទក្នុងស្រុក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ថា មនុស្សចំនួន៩៦នាក់ រួមទាំងកុមារ៧ នាក់ នៅតែស្ថិតនៅឆ្នេរមួយនៅភាគខាងកើតខេត្ត Aceh នៅលើកោះស៊ូម៉ាត្រា មិនទាន់មានដំណោះស្រាយនៅឡើយទេ ខណៈពួកគេនៅតែនៅតាមឆ្នេរ ជាមួយគ្នានេះសាកសពពីរនាក់ត្រូវបានរកឃើញនៅលើច្រាំង និងបួននាក់អណ្តែតក្នុងសមុទ្រ។
ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល៣០០នាក់បានមកដល់ឆ្នេរសមុទ្រកាលពីសប្តាហ៍មុននៅក្នុងខេត្ត Aceh និងស៊ូម៉ាត្រាខាងជើង។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីធានាសុវត្ថិភាពរបស់ពួកគេ។ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឱ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ២៥០០ នាក់បានមកតាមទូកនៅ Aceh ចាប់ពីខែមករា ឆ្នាំ២០២៣ ដល់ខែមីនាឆ្នាំ២០២៤ ដែលចំនួនដ៏ច្រើនបានមកដល់ប្រទេសឥណ្ឌូណេស៊ីក្នុងរយៈពេលប្រាំបីឆ្នាំមុន។
ក្រុមជនជាតិរ៉ូហ៊ីងយ៉ាភាគច្រើនប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធា ដោយស្វែងរកទីជម្រកនៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស ខណៈមនុស្សរាប់ពាន់នាក់ប្រថុយគ្រោះថ្នាក់ធ្វើដំណើរទៅប្រទេសថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីតាមទូក។ ដោយសារប្រជាជនមីយ៉ាន់ម៉ាភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាថាជាអ្នកជ្រៀតជ្រែកបរទេសមកពីអាស៊ីខាងត្បូង ដោយបដិសេធពួកគេពីភាពជាពលរដ្ឋ។
លើសពីនេះជនជាតិរ៉ូហ៊ីងយ៉ាបាននិងកំពុងទទួលរងនូវការប្រយុទ្ធចុងក្រោយបំផុត ដោយសារតែពួកគេត្រូវបានបង្ខំឱ្យចូលទៅក្នុងជួរកងទ័ព បើទោះបីជាមិនត្រូវបានទទួលស្គាល់ថាជាពលរដ្ឋក៏ដោយ។ បុរសដែលមានអាយុពី១៨ ដល់៣៥ឆ្នាំ និងស្ត្រីដែលមានអាយុពី ១៨ ដល់ ២៧ ឆ្នាំអាចត្រូវបានព្រាងឲ្យចូលក្នុងកងកម្លាំងប្រដាប់អាវុធរយៈពេល ២ ឆ្នាំហើយអាណត្តិនេះអាចបន្តដល់៥ឆ្នាំចំពេលដែលមានការប្រកាសអាសន្នជាតិបែបនេះ។
គួររម្លឹកថាក្នុងឆ្នាំ ២០១៧ ការបង្រ្កាបដោយយោធាបានបង្ខំឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៧០០០០០ ភៀសខ្លួនឆ្លងព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស។ ក្នុងអំឡុងពេលនៃការបង្រ្កាប ជនភៀសខ្លួនតែងតែរាយការណ៍អំពីការរំលោភ ការធ្វើទារុណកម្ម ការដុត និងសម្លាប់ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ ការបង្រ្កាបឆ្នាំ២០១៧ នេះស្ថិតនៅក្រោមការស៊ើបអង្កេតដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ ចាប់តាំងពីឆ្នាំ ២០១៩ផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល