Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម រកមិនឃើញការឆ្លងកូវីដសូម្បី មួយករណីជាលើកដំបូងក្នុងរយៈពេលជិត២ខែ

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ថា មិនមានករណីជំងឺកូវីដ១៩ក្នុងសហគមន៍ ឬករណីនាំចូលទេកាលពីថ្ងៃអាទិត្យ ដែលនេះជាការរកមិនឃើញសូម្បីមួយករណីជាលើកដំបូងក្នុងរយៈពេលជិត២ខែ។

This image has an empty alt attribute; its file name is vietnam-coronavirus.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនេះ ត្រូវរងគ្រោះដោយរលកថ្មីនៃការឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី២៧ខែមករា បន្ទាប់ពីបានឆ្លងកាត់រយៈពេលជិត២ខែ ដោយមិនបានរកឃើញករណីក្នុងសហគមន៍ណាមួយទាល់តែសោះ។

ចាប់តាំងពីពេលនោះមក ក្រសួងសុខាភិបាលបានប្រកាសពីការឆ្លងបន្ថែមនៃករណីក្នុងសហគមន៍ ឬនាំចូលជារៀងរាល់ថ្ងៃ រាប់បញ្ចូលទាំងការឆ្លងក្នុងសហគមន៍សរុបចំនួន ៩០៨ករណី។

This image has an empty alt attribute; its file name is c1_2059343.jpg

ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបាននិយាយថា មនុស្សចំនួន ១,៤៤៦នាក់បន្ថែមទៀត ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩កាលពីថ្ងៃសៅរ៍។

មនុស្សសរុប ៣២,៣៦១នាក់ ត្រូវបានចាក់វ៉ាក់សាំងគិតត្រឹមម៉ោង៤រសៀល ថ្ងៃអាទិត្យ។

This image has an empty alt attribute; its file name is vietnam-records-zero-new-covid-19-cases-with-1-920-recoveries.jpg

AstraZeneca គឺជាវ៉ាក់សាំងតែមួយគត់ដែលប្រទេសវៀតណាមកំពុងចាក់។ ប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅថ្ងៃទី៨ខែមីនា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ រុស្ស៊ី ជូនអំណោយវ៉ាក់សាំងកូវីដ Sputnik V ដល់ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម