Connect with us

ព័ត៌មានអន្ដរជាតិ

មានមន្ត្រីបរទេសតែម្នាក់គត់ ចូលរួមក្នុងទិវាកងកម្លាំងប្រដាប់អាវុធ មីយ៉ាន់ម៉ា

បានផុស

នៅ

ប្រទេសមីយ៉ាន់ម៉ា បានប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ដែលទិវានេះ គឺជាការរំលឹកដល់ការចាប់ផ្តើមនៃចលនាតស៊ូរបស់យោធាមីយ៉ាន់ម៉ា ប្រឆាំងនឹងការកាន់កាប់របស់ជប៉ុននៅឆ្នាំ១៩៤៥។

This image has an empty alt attribute; its file name is RTX32TZG-1024x576.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមធម្មតា ក្បួនដង្ហែត្រូវបានចូលរួមជាអធិបតីដោយមន្រ្តីមកពីប្រទេសផ្សេងៗ។ ទោះបីជាយ៉ាងណា ពេលនេះគេមើលឃើញថា អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Alexander Formin គឺជាមន្រ្តីបរទេសតែម្នាក់គត់ដែលបានចូលរួមក្នុងពិធីនេះ។

មេទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing និយាយថា “រុស្ស៊ីគឺជាមិត្តយ៉ាងពិតប្រាកដ”។

This image has an empty alt attribute; its file name is TIM02244-1-1-1024x683.jpg

សហរដ្ឋអាមេរិក អង់គ្លេសនិងសហភាពអឺរ៉ុបសុទ្ធតែបានដាក់ទណ្ឌកម្ម ដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារយោធា។

ទំនាក់ទំនងការពារជាតិរវាង មីយ៉ាន់ម៉ានិងរុស្ស៊ី មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទីក្រុងមូស្គូ បានផ្តល់ការបណ្តុះបណ្តាលដល់ទាហានរាប់ពាន់នាក់និងបានលក់អាវុធទៅឲ្យយោធាមីយ៉ាន់ម៉ាផងដែរ។

This image has an empty alt attribute; its file name is unnamed-17.jpg

ថ្លែងលើកញ្ចក់ទូរទស្សន៍ជាតិដើម្បីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធ លោក Min Aung Hlaing បានសន្យាជាថ្មីម្តងទៀតថា នឹងរៀបចំការបោះឆ្នោតប៉ុន្តែមិនបានប្រាប់កាលបរិច្ឆេទទេ។

មេដឹកនាំយោធាមីយ៉ាន់ម៉ាបានសន្យាថា នឹងការពារលទ្ធិប្រជាធិបតេយ្យ ស្របពេលយោធាបានព្រមានក្រុមបាតុករ ប្រឆាំងនឹងការធ្វើបាតុកម្មតាមដងផ្លូវ។

This image has an empty alt attribute; its file name is image_2021-03-27_15-10-29.png

លោក Min Aung Hlaing បាននិយាយក្នុងការផ្សាយផ្ទាល់ នៅថ្ងៃសៅរ៍នេះថា “កងទ័ពព្យាយាមរួមដៃគ្នាជាមួយប្រជាជាតិទាំងមូល ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។ អំពើហិង្សាដែលប៉ះពាល់ដល់ស្ថិរភាពនិងសន្តិសុខដើម្បីធ្វើការទាមទារ គឺមិនសមរម្យទេ”។

លោកបានបន្ថែមថា កងទ័ពត្រូវតែដណ្តើមអំណាចដោយសារតែ សកម្មភាពខុសច្បាប់របស់មេដឹកនាំដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី និងគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី។

This image has an empty alt attribute; its file name is image_2021-03-27_13-23-23-1-1024x683.png

គួរបញ្ជាក់ថា មនុស្សជាង៣២០នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងការបង្ក្រាបបាតុកម្មចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មេទ័ពមីយ៉ាន់ម៉ា ប្តេជ្ញាការពារលទ្ធិប្រជាធិបតេយ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៥៤ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម