Connect with us

ព័ត៌មានអន្ដរជាតិ

ផ្សារ​ទំនើប​ពីរ​របស់​យោធា​មីយ៉ាន់ម៉ា​ត្រូវ​ភ្លើង​ឆេះ ខណៈអ្នកស្លាប់កើនដល់៥៤០នាក់

បានផុស

នៅ

ផ្សារ​ទំនើប​ពីរ​កន្លែង​​ដែល​គ្រប់​គ្រង​ដោយ​យោធា​មីយ៉ាន់ម៉ា​នៅ​ទី​ក្រុង​យ៉ាំងហ្គោន ដែល​មួយ​នៅ​កណ្តាល​ក្រុង និង​មួយ​ទៀត​នៅ​ភាគ​ខាង​ជើង​ទី​ក្រុង​ត្រូវ​បាន​អគ្គីភ័យ​ឆាប់ឆេះ​​នៅ​ក្នុង​ពេល​បំរាម​គោចរ​​ស្ទើរទាំង​ស្រុង​កាល​​​ថ្ងៃ​ព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពដែល​​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​បណ្តាញទំនាក់​ទំនង​សង្គម​ឃើញ​ផ្សារ Ruby Mart នៅ​កណ្តាល​ត្រូវ​បាន​អគ្គីភ័យ​ឆាប់​ឆេះ​យ៉ាង​ខ្លាំង​ដែល​មើល​លែង​ស្គាល់។ ផ្សារ​ទំនើប Gandamar Wholesale នៅ​តំបន់ Mayangone ក៏​ត្រូវ​បាន​ភ្លើងស្ទើរ​ទាំង​ស្រុង។

យោង​តាមសេវាកម្ម​​នាយកដ្ឋាន​អគ្គីភ័យទី​ក្រុង​យ៉ាំងហ្គោន​បាន​ឲ្យ​ដឹង​ថា ផ្សារ​ទំនើប​ទាំង​ពីរ​ត្រូវ​បាន​ឆេះ​ប្រហែល​ជា​ម៉ោង​២​យប់​កណ្តាល​អាធ្រាត្រ​​​ដែល​ចំពេល​ម៉ោង​បំរាម​គោចរ​ពេល​យប់​ចាប់​ពី​៨​យប់​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​នៅ​ពេល​ជន​ស៊ីវិល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ចេញ​ក្រៅ​ផ្ទះ។

នាយកដ្ឋាន​​បាន​និយាយ​ថា មូលហេតុ​នៃ​ការ​ឆេះ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

មនុស្ស​ជា​ច្រើន​បានបង្ហាញ​ការ​សង្ស័យ​ថា របប​យោធា​ខ្លួន​ឯង​ជា​អ្នក​ដុត​ដើម្បី​ជា​លេស​បង្ក្រាប​លើ​បាតុករ​ ពី​ព្រោះ​ពេល​យប់​ជាប់​បំរាម​គោចរ​ គ្មាន​ពល​រដ្ឋ​ណា​ម្នាក់​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ទេ។

ការ​ប៉ាន់​ស្មាន​បែប​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្សាយ​ទាំង​យប់​ដោយ​ទូរទស្សន៍​​គ្រប់​គ្រង​ដោយ​រដ្ឋ​ថា​ មន្ត្រី​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន និង​ស្ថានីយ៍​ប៉ូលិសស្ថិត​ក្រោម​ការ​វាយ​ប្រហារ​ដោយ​កុបកម្ម​។

វា​ត្រូវ​បាន​គេ​កត់​សំគាល់​ថា អគ្គីភ័យ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ស្រប​គ្នា​ទៅ​នឹង​​ក្រុម​អ្នកកាសែត​របស់​ CNN ​បាន​ចុះ​ទៅ​ប្រទស​មីយ៉ាន់ម៉ា​ធ្វើ​បទ​សម្ភាសឧត្តម​សេនីយ។

ក្រុម​​អ្នក​ឆ្លើយ​ឆ្លង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​​​​ត្រូវ​បាន​គេ​ឃើញ​ដើរនៅ​ជិត​ផ្សារ Gandamar Wholesale ដែល​ត្រូវ​បាន​អគ្គីភ័យ​ ក្រោយ​ពេល​រលត់​ ដែល​អម​ដំណើរ​ដោយ​អាជ្ញា​ធរ ហើយ​ក៏​មាន​សង្ស័យ​ថា ​ក្រុម​អ្នក​សារព័ត៌មាន​នេះ​​ហាក់​ដូច​ជា​ត្រូវ​គ្នា​នឹង​របប​យោធាមីយ៉ាន់ម៉ា។

ពួក​គេ​ក៏​ត្រូវ​បាន​គេ​ប្រទាស់​ឃើញ​នៅ​កន្លែង​មួយ​ចំនួន​ទៀត​​នៅ​ក្រុង​យ៉ាំងហ្គោន​ដែល​មាន​ទាំង​​អ្នក​នាំ​​ផ្លូវ​​របស់​របប​យោធា​ថែម​ទៀត។

អ្នក​សារព័ត៌មាន CNN ដើរ​ជិតផ្សារGandamar Wholesale ដែល​ត្រូវ​បាន​ភ្លើង​ឆេះ

តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក Irrawaddy ថា គិត​ត្រឹម​ថ្ងៃ​យប់​ថ្ងៃ​ព្រហស្បតិ៍​ មនុស្ស​៦​នាក់​ទៀត​ត្រូវ​បាន​កម្លាំង​យោធា​មីយ៉ានម៉ា​សម្លាប់​ដែល​បាន​ធ្វើ​ឲ្យ​តួលេខ​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​៥៤០​នាក់។

ទោះ​​បី​ជា​មាន​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​ប្រជា​ជន​មីយ៉ាន់ម៉ា និង​សហគមអន្តរជាតិ ក៏​របប​យោធា​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​បង្ក្រាប​​ដោយ​ហិង្សា​បណ្តាល​ឲ្យ​ស្លាប់ និង​វាយ​ឆ្មក់​ទៅ​លើ​​អ្នក​តវ៉ា ​និង​ជន​ស៊ីវិល​មិន​បន្ធូរ​ដៃ​ឡើយ៕


ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម