បវរកញ្ញាមីយ៉ាន់ម៉ានាង Thaw Nandar Aung ឬ Han Lay បានយកកម្មវិធី Miss Grand International ដែលបានធ្វើឡើងនៅប្រទេសថៃ ដោយនិយាយប្រឆាំងនឹងអំពើឃោរឃៅរបស់យោធាលើប្រជាជនមីយ៉ាន់ម៉ា។ បន្ទាប់ពីថ្លែងសុន្ទរកថារួច តារាម៉ូដែលវ័យ ២២ ឆ្នាំរូបនេះបានធ្វើឲ្យមនុស្សជាច្រើនកោតសរសើរចំពោះភាពក្លាហានរបស់នាងជាខ្លាំង។
២Han Lay គឺជានិស្សិតផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យយ៉ាំងហ្គោន។ កាលពីថ្ងៃទី២៧ ខែ មីនា នាងបានសម្រេចចិត្តប្រើវេទិកា Miss Grand International ដើម្បីនិយាយអំពីស្ថានភាពនយោបាយក្នុងប្រទេសខ្លួននៅលើឆាកអន្តរជាតិ។
៣ ក្នុងពេលសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងបាងកក Han Lay បានប្រាប់ BBC ថា នៅក្នុងប្រទេសមីយ៉ាន់ម៉ាអ្នកសារព័ត៌មានត្រូវបានឃុំខ្លួន ហេតុដូចនេះទើបនាងសម្រេចចិត្តនិយាយពីស្ថានភាពប្រទេសប្រាប់ពិភពលោក។ នាងមានការព្រួយបារម្ភថា សុន្ទរកថាអាចធ្វើឲ្យនាងជាប់ក្នុងរ៉ាដាយោធា ទើបសម្រេចចិត្តស្នាក់នៅថៃយ៉ាងហោចណាស់ក្នុងរយៈពេលបីខែទៀត។ Han Lay បន្តថា នាងដឹងថាខ្លួនកំពុងប្រថុយប្រថាននិងត្រូវបន្តការស្នាក់នៅប្រទេសថៃ ជាកន្លែងដែលនាងបានទៅចូលរួមប្រកួតបវរកញ្ញា។