Connect with us

ព័ត៌មានអន្ដរជាតិ

យោធាមីយ៉ាន់ម៉ាបំផ្ទុះគ្រាប់បែក បាញ់អាវុធវែងសម្លាប់អ្នកតវ៉ាច្រើនទៀត

បានផុស

នៅ

ហោច​ណាស់​មនុស្ស​១១នាក់​ត្រូវ​បាន​សម្លាប់​ និង​របួស​ជា​ច្រើន​នាក់​ក្នុង​ប៉ះ​ទង្គិច​គ្នា​រវាង​​អ្នក​​តវ៉ា និង​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​​​នៅ​តំបន់​ Sagaing។ នេះ​បើ​តាម​​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

គិត​ទាំង​​​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​​ ជន​ស៊ីវិល​ប្រមាណ​៦១២​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​​របប​យោធា​មីយ៉ាន់ម៉ា​ ចាប់​តាំង​ពី​រដ្ឋ​ប្រហា​រ​ថ្ងៃ​ទី​១ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បំផ្ទុះ​គ្រាប់​បែក និងបាញ់​អាវុធ​វែង​បាន​កើត​ឡើង នៅ​ពេល​អ្នក​ស្រុក​បាន​ព្យាយាម​រារាំង​​រថយន្ត​យោធា​៧​គ្រឿង​ដែល​ដឹក​ទាហាន​ពេញ​ចូល​ទី​ប្រជុំ​ជន​វេលា​ម៉ោង​៤​ល្ងាច​នៅ​ថ្ងៃ​ពុធ។

អ្នក​ស្រុកបាន​អះ​អាង​ថា ទាហាន​បាន​កំពុង​ដាក់ពង្រាយ​ដើម្បី​បង្ក្រាប​​​លើ​អ្នក​តវ៉ា​ប្រចាំ​ថ្ងៃ​នៅ ​Taze ក្នុង​តំបន់ Sagaing ដែល​បាន​ទាក់​ទាញ​មនុស្ស​រាប់​ពាន់​ចេញ​តវ៉ា ប៉ុន្តែ​មិន​មាន​ការ​វាយ​ប្រហារ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍។

អ្នក​តវ៉ានៅ​ Taze ​បាន​តស៊ូ​ជា​មួយ​កម្លាំងសន្តិសុខ​​ដោយ​បាន​ប្រើ​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ និង​កាំភ្លើងវែង។ បន្ទាប់​ពីជន​ស៊ីវិល​បាន​ដក​ថយ កម្លាំង​ទាហាន​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ទី​ប្រជុំ​ជន​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។

អ្នក​ស្រុក​បាន​និយាយ​ថា ប្រជា​ជន​បាន​កំពុង​រត់​ចោល​​ផ្ទះ​សម្បែង និង​​អ្នក​របួស​បាន​កំពុង​ព្យាយាម​រក​ការព្យាបាល​នៅ​កន្លែង​ផ្សេង។

នៅ​ថ្ងៃ​ព្រហស្បតិ៍ តំបន់ Taze បាន​ស្ងប់​ស្ងាត់​ពី​អ្នក​តវ៉ា​ ប៉ុន្តែ​ឮ​​​សំឡេង​ប្រកាស​របស់​យោធា​ដែលគំរាម​បាញ់​សម្លាប់​អ្នក​ស្រុក​ ប្រសិន​បើ​នរណា​ម្នាក់​ហ៊ាន​ចេញ​មក​តាម​ផ្លូវ។

នៅ​ Kale ក្នុង​តំបន់ Sagaing ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែរ។ កំឡុង​ពេល​នោះ​កម្លាំងទាហាន​បាន​បំផ្ទុះ​គ្រាប់​បែក និង​បាញ់​អាវុធ​​គ្រាប់​ពិត​លើ​អ្នក​តវ៉ា។ យ៉ាង​ហោច​ណាស់ មនុស្ស​១២​នាក់​ត្រូវ​បាន​សម្លាប់ និង​១២​នាក់​បាន​របួស។

អ្នក​តវ៉ា​វ័យ​ក្មេង​នៅ Kale បាន​ប្រាប់​ The Irrawaddy នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ​និយាយ​ថា ៖«ក្រុម​កម្លាំង​សន្តិសុខ​បាន​ប្រើ​គ្រាប់​បែក​បំផ្ទុះ និង​អាវុធ​វែង​​លើ​អ្នក​តវ៉ា។ វា​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ។ នេះ​មិន​មែន​ជា​សង្គ្រាម​ទេ»។

អតីត​រដ្ឋ​មន្ត្រី​​មក​ពីគណកម្មាធិការ​តំណាង​សភា (CRPH) ដែល​ជា​ក្រុមតំណាង​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ត្រូវ​បាន​បណ្តេញ​ចេញ​ម្នាក់​បាន​និយាយ​ថា ៖«ប្រជា​ជន​នឹង​តស៊ូ​ការពារ​អាយុ​ជីវិត​ និង​សិទ្ធិ​របស់​ពួក​គេ​ដោយ​ខ្លួន​ឯង។ ប្រជា​ជន​មិន​រង់​ចាំ CRPH ​ធ្វើ​សកម្មភាព​ទេ។ CRPH មិន​អាច​បញ្ឈប់​​ការ​តស៊ូ​ប្រដាប់​ដោយ​អាវុធ​ដែល​អាច​កើត​មាន​បាន​ឡើយ»។

ក្រុម​ការទូត​បាន​និយាយ​ថា សមាជិកម្នាក់​របស់​ CRPH ដែលព្យាយាម​ស្តារ​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ នៅ​ថ្ងៃ​សុក្រ​នេះ​នឹងថ្លែង​សុន្ទរកថា​​ផ្លូវ​ការ​មួយទៅ​កាន់​ការ​ប្រជុំ​ក្រៅ​ផ្លូវ​ការ​របស់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​១៥​នាក់»។

សហរដ្ឋ​អាមេរក សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​ធំ​​ផ្សេង​ៗ​ទៀត​បាន​ដាក់​ទណ្ឌកម្ម​លើក្រុម​ឧត្តម​សេនីយ៍ និង​សមាជិក​គ្រួសារ​របស់​ពួក​គេ​​ដែល​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារ ព្រម​ទាំង​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​យោធា។ ទណ្ឌកម្ម​ចុង​ក្រោយ​បំផុត​របស់​សហរដ្ឋ​អាមេរិក​បាន​ដាក់​ក្រុម​ហ៊ុន Myanma Gems Enterprise ក្នុង​បញ្ជី​ខ្មៅ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters & irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម