Connect with us

បច្ចេកវិទ្យា

អ្នកជំនាញព្យាបាលផ្លូវចិត្តប្រាប់វិធីសាស្រ្តបំបាត់ស្រ្តេសពីការអាននិងដឹងលឺព័ត៌មានច្រើនជ្រុល

បានផុស

នៅ

នៅលើបណ្តាញសង្គមសព្វថ្ងៃមានព័ត៌មានជាច្រើនទាក់ទងនឹងកូវីដ១៩ ព័ត៌មានសង្គម ពាក្យចចាមអារ៉ាម កើតមាននិងផ្សព្វផ្សាយច្រើនជារៀងរាល់ថ្ងៃ។ កត្តាទាំងនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកតាមដានព័ត៌មាន ប្រឈមមុខនឹងភាពតានតឹង ស្ត្រេស ដោយសារការទទួលដឹងលឺព័ត៌មានទាំងនោះ។ 

អ្នកជំនាញព្យាបាលផ្លូវចិត្ត និងជាទីប្រឹក្សាជម្លោះសន្តិភាព លោកស្រី យឹម សុធារី បានចូលខ្លួនបកស្រាយបង្ហាញពីវិធីសាស្រ្តមួយចំនួនដែលអាចជួយបំបាត់ស្រ្តេសនិងភាពខ្វល់ខ្វាយបានដោយខ្លួនឯង។ 

អ្នកជំនាញព្យាបាលផ្លូវចិត្ត យឹម សុធារី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធីសាស្រ្តដែលលោកស្រីណែនាំនោះគឺ ការឃ្លាតឆ្ងាយពីបណ្តាញសង្គមនិងការផ្អាកអានឬមើលព័ត៌មាន និងការចេះចម្រោះព័ត៌មាន។ មានន័យថា ប្រសិនបើបណ្តាញសង្គមលោតចេញព័ត៌មានឥតប្រយោជន៍ច្រើនហួសហេតុពេក អាចអូសចោល ឬមើលនិងអានព័ត៌មានណាដែលចាំបាច់សម្រាប់ការងារឬការសិក្សាប្រចាំថ្ងៃបានហើយ។ ចំនុចនេះមិនមែនជាហាមឃាត់មិនឱ្យមើលព័ត៌មានឡើយ តែអ្នកតាមដានត្រូវចេះកំណត់ថា ព័ត៌មានណាដែលសំខាន់និងមានសារៈប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ។

មួយវិញទៀត ការធ្វើសកម្មភាពមួយចំនួននៅផ្ទះក៏អាចជួយបំបាត់ស្រ្តេសផងដែរដូចជា ការហាត់ប្រាណ សមាធិ ឬហាត់យូហ្គា ជាដើម។ សកម្មភាពទាំងអស់នេះសុទ្ធសឹងអាចលំហែខួរក្បាលនិងអារម្មណ៍ ប្រសិនបើធុញថប់ និងឈឺក្បាលដោយសារអានឬមើលព័ត៌មានច្រើន។

ចង់ដឹងថាលម្អិតអ្នកជំនាញព្យាបាលផ្លូវចិត្តរូបនេះរៀបរាប់លម្អិតយ៉ាងណានោះ សូមរង់ចាំទស្សនាវីដេអូឃ្លីបរបស់លោកស្រី ដែលត្រៀមចេញផ្សាយនៅពេលឆាប់ៗនេះ លើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់អង្គភាពសារព័ត៌មានកម្ពុជាថ្មី។ 

សម្រាប់បងប្អូនដែលមានបញ្ហាផ្លូវចិត្តពាក់ព័ន្ធជាមួយបញ្ហាផ្ទាល់ខ្លួន ប៉ះទង្គិចផ្លូវចិត្ត ថប់អារម្មណ៍ ឬមានជំងឺធ្លាក់ទឹកចិត្ត អាចទំនាក់ទំនងដើម្បីជួបពិភាក្សាជាមួយលោកស្រី យឹម សុធារី អ្នកព្យាបាលផ្លូវចិត្ត តាមរយៈអ៉ីម៉ែល [email protected] ឬហ្វេសប៊ុកផេក Sotheary YIM

អត្ថបទដោយ៖ Jacqueli

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម