Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មានប្រាប់មន្ត្រីរួមគ្នាផ្សាយព័ត៌មានពិត ដើម្បីឆ្លើយតបនឹងការបំភ្លៃព័ត៌មានខុសពីក្រុមជ្រុលនិយម

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ណែនាំមន្ត្រីក្រោមឱវាទរបស់លោកឱ្យផ្សព្វផ្សាយព័ត៌មានពិត ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការបំភ្លៃព័ត៌មានខុសពីក្រុមជ្រុលនិយមមួយចំនួន។ លោករដ្ឋមន្ត្រី បញ្ជាក់ថា មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែផ្សព្វផ្សាយព័ត៌មានពិត មានខ្លឹមសារ ផ្តល់ចំណេះដឹងជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺបានលើកឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែងជាផ្លូវការលោក ធីន ស៊ីថាច ជាប្រធានមន្ទីរព័ត៌មានថ្មីខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។ ការប្រកាសប្រធានមន្ទីរព័ត៌មានថ្មីពេលនេះ គឺជំនួសលោក ស ស៊ីណា អតីតប្រធានមន្ទីរព័ត៌មាន ដែលបានទទួលមរណភាព កាលពីពេលថ្មីៗនេះ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្ដាំផ្ញើដល់ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវបន្តខិតខំយកចិត្តទុកដាក់សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅលើវិស័យព័ត៌មានឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសត្រូវអនុវត្តភារកិច្ចរបស់ខ្លួនដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមគតិក្នុងការទទួលខុសត្រូវ និងបានកោតសរសើរចំពោះស្នាដៃទាំងឡាយដែលលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មានខេត្ត រួមជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសម្រេចនាពេលកន្លងមក បានធ្វើឱ្យអង្គភាព មានការរីកចម្រើន និងសម្រេចបានសមិទ្ធផល ជាបន្តបន្ទាប់។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានត្រូវតែផ្សព្វផ្សាយព័ត៌មានពិត មានខ្លឹមសារ ផ្តល់ចំណេះដឹងជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ទំនុកចិត្តដល់អាជ្ញាធរ និងរាជរដ្ឋាភិបាលនូវសមិទ្ធផលនានា ដែលសម្រេចបានជូនជាតិមាតុភូមិ ព្រមទាំងជំរុញឱ្យក្រុមការងារព័ត៌មាន និងសាធារណមតិ រួមជាមួយអ្នកសារព័ត៌មានទាំងអស់រួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលនានារបស់អាជ្ញាធរខេត្តដែលសម្រេចបានឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាប ពង្រឹងការយល់ដឹងដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ ឆ្លើយតបបំភ័ន្ត បំភ្លៃព័ត៌មានខុសពីការពិតរបស់ក្រុមប្រឆាំងជ្រុលនិយម។

បន្ថែមពីការផ្សព្វផ្សាយព័ត៌មានរបស់មន្ត្រីព័ត៌មាន និងក្រុមការងារសាធារណមតិ, លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើអាជ្ញាធរខេត្ត ព្រមទាំងមន្ត្រីនៅតាមមូលដ្ឋាននានាត្រូវចូលរួមផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មានខេត្ត ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបាន ដើម្បីឱ្យមន្ទីរមានប្រភពគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាដើម។

នាឱកាសនោះដែរ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា តាមរយៈរបាយការណ៍ស្តីពីលទ្ធផលការងាររបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នាពេលកន្លងមក ពិតជាបានស្តែងចេញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃមន្ទីរព័ត៌មានខេត្ត។ ក្នុងនោះ មន្ទីរព័ត៌មានខេត្តក៏បានបំពេញតួនាទីភារកិច្ច និងអនុវត្តការងារ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំរបស់ក្រសួងព័ត៌មានក្នុងការផ្សព្វផ្សាយ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ និងចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បើតាមយោងតាមរបាយការណ៍របស់លោក វ៉ាន់ វីរៈ អនុប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤ មន្ទីរបានផ្សព្វផ្សាយតាមវិទ្យុជាតិខេត្ត ចំនួន ៩,២៨៧លើក ផេកទូរទស្សន៍ជាតិខេត្ត ចំនួន ៤,៤៥០លើក បញ្ចួនផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា និងឯកជននៅរាជធានីភ្នំពេញចំនួន ១,៧៤៦លើកបិទផ្សាយលើក្តារព័ត៌មានសាធារណៈចំនួន២០៩លើក ធ្វើសេចក្តីរាយការណ៍តាមទូរស័ព្ទផ្ទាល់ទៅទូរទស្សន៍ជាតិកម្ពុជា ចំនួន ៣២៩លើក ព្រឹត្តិបត្រព័ត៌មាន ចំនួន១១លើក ព័ត៌មានផ្សេងៗ (ជាតិ, អន្តជាតិ, កីឡាជាដើម)ចំនួន ១០,៧៣៦លើក ផ្សព្វផ្សាយតាមបណ្តាញសង្គមបានចំនួន ១០,៦១០លើកមានដូចជា ហ្វេសប៊ុក តិកតុក យូធូប គេហទំព័រមន្ទីរជាដើម ក្នុងនោះមន្ទីរផលិតកម្មវិធីផ្សាយផ្ទាល់ តាមវិទ្យុជាតិខេត្ត ផេកទូរទស្សន៍ជាតិខេត្ត ផេកទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាខេត្ត និងផេកមន្ទីរព័ត៌មានខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម