Connect with us

សុខភាព

តើក្នុងករណីណាខ្លះ ដែលត្រូវធ្វើការឆ្លុះប្លោកនោម?

បានផុស

នៅ

​វា​ជាការ​ប្រើប្រាស់​ឧបករណ៍​ទំនើប ដែលមាន​កាមេរ៉ា​តូច​មួយ​ដើម្បី​ឆ្លុះ​ពិនិត្យ​ផ្ទាល់​នៅក្នុង​ប្លោកនោម​របស់​អ្នកជំងឺ​។ ជាការ​ពិនិត្យ​ដែល​ងាយស្រួល លឿន ដោយ​រួមជាមួយ​ការបាញ់​ថ្នាំស្ពឹក​បន្តិច​។​

How Bladder Ultrasounds Are Performed | Affiliated Urologists
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ផលប្រយោជន៍​របស់​កា​រ​ឆ្លុះ​ប្លោកនោម​៖

– ស្វែងរក​ភាពមិនប្រក្រតី ដែល​អាច​មាននៅ​បំពង់​បង្ហួរនោម​ខាងក្រៅ ក្រពេញ​ប្រូ​ស្តា​ត និង​ជញ្ជាំង​(​ភ្នាស​) របស់​ប្លោកនោម​។​

– អាច​ច្រឹប​សាច់ ដែល​មិន​ប្រក្រតី​ទៅពិនិត្យ (Anapath)​។​

២) តើ​ក្នុងករណី​ណាខ្លះ​ដែល​ត្រូវធ្វើ​ការឆ្លុះ​ប្លោកនោម​?

– អ្នកជំងឺ​ដែលមាន​ប្រវត្តិ​ក្នុង​គ្រួសារ​មាន​ជំងឺមហារីក​ប្លោកនោម ឬ​អ្នកជំងឺ​ផ្ទាល់​

– អ្នកជំងឺ​មាន​នោម​ឈាម​

– អ្នកជំងឺ​ដែលមាន​ការ​រលាក​ផ្លូវ​បង្ហួរនោម​ញឹកញាប់ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​

– អ្នកជំងឺ​ដែលមាន​ប្រវត្តិ​ហូប​ស្រា និង​ជក់បារី​ច្រើន​

– អ្នកជំងឺ​ដែល​ពិបាក​នោម ឬ​នោម​មិន​ចេញ​។​

៣) តើ​យើង​អាច​មើលឃើញ​អ្វីខ្លះ​?

​នៅពេល​ធ្វើ​ការឆ្លុះ​ប្លោកនោម ដោយ Cystoscopie យើង​អាច​ពិនិត្យឃើញៈ​

– ការ​ត្រៀត​រួម​តូច​របស់​បំពង់​នោម​ខាងក្រៅ​

– ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​

– រលាក​ប្លោកនោម​

– គ្រួស​ក្នុង​ប្លោកនោម​

– ដុំ​ក្នុង​ប្លោកនោម​។​

​ការឆ្លុះ​ប្លោកនោម​តាមរយៈ Cystoscopie គឺមាន​លក្ខណៈ​ងាយស្រួល ដែល​អាច​កំណត់​បាន​នូវ​រោគវិនិច្ឆ័យ​ច្បាស់លាស់ ព្រមទាំង​ចំណេញ​ពេលវេលា​សម្រាប់​អ្នកជំងឺ​ដោយ​មិន​ត្រូវការ​សម្រាក​ពេទ្យ​។​

​ក្នុងករណី​មានការ​លំបាក​ក្នុងការ​នោម នោម​មាន​ឈាម ឬ​បញ្ហា​ប្លោកនោម ក្រុមគ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ស្វាគមន៍​ក្នុងការ​ពិនិត្យ និង​ផ្តល់​ការប្រឹក្សា​លំអិត​បន្ថែម​ជូន​ដល់​លោក​លោកស្រី​នូវ​រាល់​ចម្ងល់​ផ្សេងៗ ក្នុងការ​កំណត់​បាន​នូវ​រោគវិនិច្ឆ័យ និង​វិធីសាស្ត្រ​ក្នុងការ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​កំរិត​ខ្ពស់​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៧ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣០ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤៣ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម