សុខភាព
តើក្មេងៗត្រូវរង់ចាំយូរប៉ុនណា ទើបអាចចាក់វ៉ាក់សាំងផ្សេង ក្រោយចាក់វ៉ាក់សាំងកូវីដ?
ក្រោយកុមារតូចៗចាក់ថ្នាំបង្ការកូវីដ-១៩រួចរាល់ទាំងដូសទី១ និងទី២ ពេទ្យជំនាញមិនទាន់អនុញ្ញាតឱ្យចាក់វ៉ាក់សាំងផ្សេងភ្លាមៗនៅឡើយទេ ដោយត្រូវរង់ចាំយ៉ាងហោច ២៨ថ្ងៃសិន។

បច្ចុប្បន្ន មិនទាន់មានការសិក្សាច្រើនឡើយអំពីគម្លាតរវាងវ៉ាក់សាំងកូវីដ និងវ៉ាក់សាំងផ្សេង ចំពោះសុខភាពកុមារចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។ យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់ UNICEF បានឱ្យដឹងថា ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ទាំងពីរលើក មនុស្សពេញវ័យអាចចាក់វ៉ាក់សាំងផ្សេងទៀតបាន លុះត្រាតែបាន ២៨ថ្ងៃសិន ទើបវាមិនបង្កផលប៉ះពាល់។
ប្រភពដដែលបន្តថា ការចាក់វ៉ាក់សាំងសំខាន់ៗមួយចំនួនដូចជា វ៉ាក់សាំងតេតាណូស ឬវ៉ាក់សាំងផ្ដាសាយ។ល។ អាចធ្វើទៅបានដោយពុំមានផលអវិជ្ជមាន ឬផលរំខាននោះទេ។
ផ្អែកតាមការអះអាងនេះ ការចាក់វ៉ាក់សាំងដទៃ ក្រោយវ៉ាក់សាំងកូវីដ-១៩សម្រាប់កុមារ ក៏មិនខុសគ្នាប៉ុន្មានដែរ គប្បីរង់ចាំ ២៨ថ្ងៃដូចគ្នា សឹមបន្តចាក់វ៉ាក់សាំងផ្សេងទៀត។

ដោយឡែក ប្រភពពី CDC អាមេរិកបានណែនាំឲ្យចាំរយៈពេល ១៤ថ្ងៃ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ សឹមចាក់វ៉ាក់សាំងផ្សេង ព្រោះនៅមិនទាន់មានការសិក្សាគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រតិកម្មរបស់វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងដទៃទៀតនៅឡើយ។ ប៉ុន្តែដោយសារវ៉ាក់សាំង Sinovac ត្រូវរក្សាគម្លាតរយៈពេលរវាងដូសនីមួយៗពី ១៤-២១ថ្ងៃ ដូច្នេះការរង់ចាំរហូតដល់ ២៨ ថ្ងៃ គឺជាជម្រើសល្អសម្រាប់ក្មេងៗ។ ទោះជាយ៉ាងនេះក៏ដោយ ប្រសិនបើកាលវិភាគចាក់វ៉ាក់សាំងជាន់គ្នា ឬកៀកថ្ងៃគ្នាពេក ដោយខានមិនបាន គួរប្ដូកន្លែងចាក់ ទៅចាក់ភ្លៅឬត្រគាកជំនួសឱ្យចាក់ដៃ សម្រាប់វ៉ាក់សាំងផ្សេង។
កុំភ្លេចពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន ដើម្បីទទួលបានព័ត៌មានលម្អិត និងត្រឹមត្រូវ!
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រការចាំបាច់ត្រូវចៀសវាងសម្រាប់កុមារ មុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដរួច អាចចាក់វ៉ាក់សាំងផ្សេងបាន តែត្រូវធ្វើតាមលក្ខខណ្ឌមួយ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល