Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង $១៨ លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរបរទេសជិត ៤០ ម៉ឺននាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ ដែលធ្វើឱ្យកម្ពុជារកចំណូលបាន​​​ប្រមាណជាង ១៨ លានដុល្លារ កើនឡើងជាង ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោង​តាម​របា​យ​​​ការណ៍​របស់​គ្រឹះ​​ស្ថាន​អង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរចេញផ្សាយនៅថ្ងៃទី ០២ ខែមេសា បង្ហាញថា ចាប់ពី​ខែ​មករា ដល់ដំ​ណាច់​ខែមីនា ឆ្នាំ ២០២៥ មានភ្ញៀវបរទេស ៣៩៨ ៥៣១ នាក់បាន​ទិញ​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ ដែលចំនួននេះ កើនឡើង ១៤,៦៧% ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​នៅឆ្នាំ ២០២៤។ ចំណែកទឹកប្រាក់ដែលទទួលបានគឺ ១៨ ៧១៨ ៧២២ ដុល្លារ កើនឡើង ១៣,២២ ភាគរយ។

លោក ខៀវ ធី ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​អង្គរ ប្រាប់កម្ពុជាថ្មីថា ភ្ញៀវបរ​ទេស​​ចាប់​ផ្ដើមស្គាល់កម្ពុជា និងបានណែនាំបងប្អូនសាច់​ញាតិ​គេ​ឱ្យ​មកលេង ខណៈកម្ពុជា​មានសុវត្ថិភាព សន្តិសុខ អនាម័យ ដែលទេសចរ​មកលេង​ជា​បន្ត​បន្ទាប់​។

លោក ខៀវ ធី បានអះអាងថា នៅដើមឆ្នាំ ២០២៥ កំណើនភ្ញៀវទេសចរហាក់មានការកើនឡើង ដែល​បង្កើតការងារ និងផ្ដល់ប្រាក់ចំណូលដល់អ្នកផ្ដល់សេវាកម្ម រាប់ចាប់តាំងពីសេវាកម្ម​មគ្គុទេសក៏​ទេសចរ អ្នកបើកបរ និងភោជនីយដ្ឋាន។

ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ជំនួសឱ្យពាក្យរដូវខ្សត់ភ្ញៀវ (Low Season) ដែលពង្រាយ​របាយ​ភ្ញៀវ​ទេសចរឱ្យបានគ្រប់ខែទោះ​បី​នៅ​​ក្នុងរដូវ​ភ្ញៀវតិច។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់ថា រដូវកាលបៃតងនេះ ក្រសួងទេសចរណ៍មានមូលដ្ឋានច្បាស់លាស់ ដែលដាក់ចេញចាប់​ពីខែ​មេ​សា​រហូតដល់ខែតុលា ដែលជារដូវភ្លៀងធ្លាក់។

ក្រ​សួងទេចរណ៍បានធ្វើការព្យាករណ៍ថា កម្ពុជារំពឹងស្វាគមន៍ភ្ញៀវ​ទេចរអន្តជាតិប្រមាណ ​៧,៥ លាននាក់​នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូល​ចូល​សេដ្ឋកិច្ច​​ជាង៥ពាន់លានដុល្លារ​។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ ២០២៤ បង្ហាញថា ចំណូលទេសចរណ៍​អន្តរ​ជាតិ​​សរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

នៅក្នុងឆ្នាំ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើង​ជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មាន​ចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១១ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១៤ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ៩ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម