សុខភាព
ប្រការចាំបាច់ត្រូវចៀសវាងសម្រាប់កុមារ មុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងដំណើរការចំពោះកុមារកម្ពុជាអាយុពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅថ្ងៃទី ១៧ កញ្ញា ឆ្នាំ២០២១។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងការពារសុខភាពមនុស្សវ័យក្មេងពីការរាត្បាតនៃជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួនដទៃៗទៀត។

មុន និងក្រោយចាក់វ៉ាក់សាំង កុមារត្រូវប្ដូរទម្លាប់ហូកចុកខ្លះៗ ព្រមជាមួយសកម្មភាពមួយចំនួន ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែរឹងមាំ ក៏ដូចជាបង្ការគ្រោះថ្នាក់ផ្សេងៗចំពោះពួកគេផងដែរ។
ដូច្នេះ មកស្វែងយល់ឱ្យកាន់តែច្បាស់នូវប្រការមិនគួរធ្វើ មុននិងក្រោយពេលចាក់វ៉ាក់សាំងការពារកូវីដ-១៩!
១. កុំឱ្យកូនប្រើថ្នាំមុនពេលចាក់វ៉ាក់សាំង៖ កុមារខ្លះអាចមិនស្រួលខ្លួន មុនពេលទៅចាក់វ៉ាក់សាំង ឬដើម្បីបង្ការអាការក្រោយចាក់វ៉ាក់សាំង ឪពុកម្ដាយអាចឱ្យពួកគេលេបថ្នាំបំបាត់ការឈឺចាប់ ឬបញ្ចុះកម្ដៅ។ ប៉ុន្តែអ្នកជំនាញហាមដាច់ខាត មិនត្រូវធ្វើបែបនេះទេ ព្រោះអ្នកវិទ្យាសាស្ត្រមិនទាន់ដឹងថា តើវាឆ្លើយតបនឹងកូវីដ-១៩ ដូចម្ដេច ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងឬយ៉ាងណានោះទេ។
២. កុំបង្ហោះរូបថតកាតវ៉ាក់សាំងកូនលើបណ្ដាញសង្គម៖ មិនខុសពីមនុស្សចាស់ទេ កុមារក៏គួរតែទទួលបានការការពារនៅលើប្រព័ន្ធអ៊ីនធើណិត។ នៅលើកាតវ៉ាក់សាំងក្មេងៗ មានព័ត៌មានមួយចំនួនដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ប្រភេទថ្នាំវ៉ាក់សាំងដែលកុមារចាក់ ទីតាំងកន្លែងចាក់ និងថ្ងៃខែឆ្នាំដែលពួកគេទទួលវ៉ាក់សាំង ដែលនេះអាចបង្កភាពងាយស្រួលដល់ជនខិលខូច ឆ្លៀតឱកាសបន្លំឆបោកឪពុកម្ដាយដោយប្រការផ្សេងៗ។
៣. កុំបោះចោល ឬធ្វើឲ្យបាត់កាតឱ្យសោះ៖ មិនថាមនុស្សពេញវ័យឬកុមារឡើយ ត្រូវរក្សាកាតវ៉ាក់សាំងឱ្យបានល្អ។ សម្រាប់ក្មេងដែលចាក់វ៉ាក់សាំងលើកទី១រួច វាងាយស្រួលក្នុងការទៅចាក់លើកទី២ ដើម្បីបង្ហាញទៅអ្នករៀបចំពិនិត្យ។ បើសិនកុមារមិនមានបង្ហាញកាតទេនោះ ក្រុមគ្រូពេទ្យនឹងបដិសេធមិនចាក់ឲ្យឡើយ។ ជាពិសេស កាតវ៉ាក់សាំងកូវីដ-១៩ នឹងចាំបាច់ពេលធ្វើដំណើរ ចូលរួមកន្លែងមនុស្សច្រើន និងពេលត្រឡប់ចូលរៀនវិញ។
៤. កុំចាក់វ៉ាក់សាំងដទៃ ក្រោយវ៉ាក់សាំងកូវីដ-១៩៖ CDC អាមេរិកបានណែនាំឲ្យចាំរយៈពេល ១៤ថ្ងៃ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩សិន សឹមចាក់វ៉ាក់សាំងផ្សេង ព្រោះនៅមិនទាន់មានការសិក្សាគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីប្រតិកម្មរបស់វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងដទៃទៀតនៅឡើយ។
៥. កុំឈប់ពាក់ម៉ាស ឬរក្សាគម្លាត៖ ត្បិតតែចាក់វ៉ាក់សាំងរួចរាល់មែន តែសរីរាង្គមនុស្សវ័យក្មេងដូចគ្នានឹងមនុស្សពេញវ័យដែរ គឺមិនទាន់អាចបង្កើតអង់ទីគ័រការពាររាងកាយបានភ្លាមទេ ទាល់តែរង់ចាំ ១៤ថ្ងៃសិន ឬលើសនេះ ទើបរាងកាយមានលទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩បាន។ ហេតុនេះ ទោះចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏មិនត្រូវឈប់ពាក់ម៉ាស ឬរក្សាគម្លាតនោះទេ៕
អត្ថបទ៖ សន្យា
ចុចអាន៖ មុនយកកូនទៅចាក់វ៉ាក់សាំងកូវីដ ឪពុកម្តាយត្រូវយល់បម្រាម ៣ចំណុចនេះសិន
ចុចអាន៖ មកដឹង អ្វីគួរ និងមិនគួរធ្វើ មុន-ក្រោយពេលកូនចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


